ទំព័រដើម ទំព័រដើម រដ្ឋបាលខេត្តកិច្ចប្រជុំផ្សព្វផ្សាយ យុទ្ធនា ការ ត្រួតពិនិត្យ និងពង្រឹងយន្តការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋនៅខេត្តកោះកុង

រដ្ឋបាលខេត្តកិច្ចប្រជុំផ្សព្វផ្សាយ យុទ្ធនា ការ ត្រួតពិនិត្យ និងពង្រឹងយន្តការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋនៅខេត្តកោះកុង

- ពាណិជ្ជកម្ម -

 

កោះកុង÷ លោកជំទាវ មិថុនា ភូថង អភិ បាល នៃគណៈអភិបាលខេត្ត និងជាប្រ ធានអនុគណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ខេត្តកោះកុង បានជំ រុញដល់អាជ្ញាធរមូលដ្ឋានគ្រប់បណ្ដាក្រុងស្រុក ឱ្យបង្កើតការអប់រំ និងផ្សព្វផ្សាយឲ្យបានទូលំទូលាយដល់មូលដ្ឋាន ជា ពិសេស ត្រូវរៀបចំផែនការចុះទៅធ្វើ សកម្មភាពផ្សព្វផ្សាយ ពន្យល់ឲ្យបានច្បាស់អំពីអត្ថប្រយោជន៍ នៃវ៉ាក់សាំងកូវីដ-១៩ ឱ្យដល់ប្រជាពលរដ្ឋទូទៅ ទាំងនៅតាមរោងចក្រ សហគ្រាស និងទីតាំងអា ជីវកម្មនានាទូទាំងខេត្ត។

ការថ្លែងបែបនេះ នៅពេលលោកជំទាវអភិបាលខេត្ត អញ្ជើញជាអធិបតី ក្នុងកិច្ច ប្រជុំផ្សព្វផ្សាយ យុទ្ធនាការ ត្រួតពិនិត្យនិងពង្រឹងយន្តការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋនៅខេត្តកោះកុង នៅរសៀលថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០២២ នៅសាលមហោស្រពខេត្តកោះកុង ។

លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង បានថ្លែងបន្ថែមថា អាជ្ញាធរមូល ដ្ឋានគ្រប់លំដាប់ថ្នាក់ សហការជាមួយមន្ទីរសុខាភិបាល ដើម្បីស្រង់ស្ថិតិ និងគៀគរប្រជាជនក្រុមគោលដៅ ដែលនៅមិន ទាន់បានទទួលដូសជំរុញទី៣ ទី៤ និងទី ៥ ឲ្យទៅទទួលសេវាចាក់វ៉ាក់សាំងនេះជា បន្តបន្ទាប់ទៀត ។ ក្នុងនោះយើងក៏ត្រូវពិនិត្យមើលតាមមន្ទីរ អង្គភាព ជុំវិញខេត្តរដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ថាតើមន្ត្រី ឬបុគ្គលិករបស់ខ្លួនបានចាក់ដូសជំ រុញហើយឬនៅ ហើយបើបានចាក់ហើយ តើចាក់ដល់ដូសទីប៉ុន្មាន? ចំណែកឯមន្ទីរ សង្គមកិច្ច ត្រូវសហការជាមួយអាជ្ញាធរក្រុង ស្រុក ស្រង់ទិន្នន័យ និងកំណត់គោលដៅប្រជាជនចាស់ជរា ជនមានពិការភាព និងជនក្រីក្រ ដែលមិនមាន លទ្ធភាពធ្វើដំណើរមកទទួលវ៉ាក់សាំង នឹងធ្វើផែនការចាក់ជូនពួកគាត់ ធ្វើយ៉ាង ណាឲ្យពួកគាត់ទទួលបានវ៉ាក់សាំងគ្រប់ៗគ្នា។

ចំពោះមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏ត្រូវសម្របសម្រួលជាមួយតំបន់សេដ្ឋកិច្ចពិសេសកោះកុង និងអាជ្ញាធរមូលដ្ឋាន ដើម្បីពិនិត្យមើលកម្មករ បុគ្គ លិក តាមរោងចក្រ សហគ្រាស និងទីតាំងអាជីវកម្មនានា ដើម្បីឲ្យពួកគាត់មកទទួលសេវាចាក់វ៉ាក់សាំងផងដែរ។ ដោយឡែកមន្ទីរអប់រំ យុទ្ធជន និងកីឡាខេត្ត ត្រូវស្រង់ទិន្នន័យសិក្សានុសិស្ស ដែលត្រូវទទួលដូសជំរុញបន្តទៀត ដើម្បីឲ្យក្រុមគ្រូពេទ្យចុះ ទៅចាក់ជូនដល់សាលារៀន នៅពេលវេលាសមស្របណាមួយ ។

ជាមួយគ្នានោះ លោកជំទាវអភិបាលខេត្ត សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តយកចិត្តទុកដាក់ការពារ ៣កុំ ៣ការពារ ពិសេសបន្តមកទទួលវ៉ាក់សាំងដូសជំរុញ ឲ្យបានគ្រប់ៗគ្នា តាមគោលនយោបាយរបស់ប្រមុខរាជរដ្ឋា ភិបាល ៕ ដោយ ញុឹប សន

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម