ទំព័រដើម ទំព័រដើម រថយន្តកូរ៉េឃ្លប់ដឹកទំនិញបុករុញរថយន្ត២គ្រឿងរងការខូចខាត

រថយន្តកូរ៉េឃ្លប់ដឹកទំនិញបុករុញរថយន្ត២គ្រឿងរងការខូចខាត

- ពាណិជ្ជកម្ម -

 

ភ្នំពេញ ៖ រថយន្តកូរ៉េឃ្លប់ដឹកទំនិញមួយគ្រឿងបេីកលឿនមិនប្រយ័ត្នជ្រុលបុករថយន្តប៉ាសេរ៉ូ រុញផ្ទប់រថយន្តព្រូសមួយគ្រឿងទៀតរងការខូចខាត។

ហេតុការណ៍ នេះបានកេីតឡេីងកាលពីវលាម៉ោង១និង៣០នាទីរសៀលថ្ងៃ១៣ខែកញ្ញាឆ្នាំ២០២២ស្ថិតតាមបណ្តោយជាតិលេខ៤ ត្រង់ចំណុចមុខវត្តជម្ពូវ័ន ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកតូយ៉ូតាព្រូស ពណ៍ស ពាក់ស្លាកលេខភ្នំពេញ2AH-4314ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ក្នុងទិសដៅពីលិចទៅកើតខណៈពេលមកដល់ចំណុចកើតហេតុខាងលើមានក្រុមក្មេងៗសិស្សសាលាឆ្លងផ្លូវភ្លាមៗនោះអ្នកបើកបររថយន្តតូយ៉ូតាព្រូសបានជាន់ហ្រ្វាំងឈប់ដើម្បីអោយក្រុមក្មេងៗសិស្សសាលឆ្លងផ្លូវស្របពេលនោះមានរថយន្តម៉ាកប៉ាសេរ៉ូមួយគ្រឿងពណ៌ទឹកប្រាក់លាយទឹកប៊ិចពាក់ស្លាកលេខភ្នំពេញ2G-2714ធ្វើដំណើរតាមក្រោយក៏បានជាន់ហ្វ្រាំងបន្ថយល្បឿងដែរ ភ្លាមនោះស្រាប់តែមានរថយន្តកូរ៉េឃ្លប់មួយគ្រឿងទៀតម៉ាកហ៊ីយ៉ាន់ដាយពណ៌ស ពាក់ស្លាកលេខភ្នំពេញ3F-2389
ធ្វើដំណើរស្របគ្នាមកពីក្រោយគេជាន់ហ្វ្រាំងមិនទាន់ក៏បានជ្រុលទៅបុកគូទរថយន្តម៉ាកប៉ាសេរ៉ូពីក្រោយរុញផ្ទប់រថយន្តម៉ាកតូយ៉ូតាព្រូសទៀតពេញទំហឹងបណ្តាលឱ្យរងការខូចខាតរថយន្តទាំង៣គ្រឿងយ៉ាងដំណំ តែសំណាងល្អមិនបណ្តាលឱ្យមនុស្សណាម្នាក់រងរបួសនោះឡើយ។

ក្រោយកើតហេតុគេបានឃើញមានសមត្ថកិច្ចជំនាញមូលដ្ឋានចុះធ្វើការវាស់វែងយករថយន្តទាំង៣គ្រឿងដាក់អែបខាងអោយដំណាងភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នា៕

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម