ទំព័រដើម ទំព័រដើម សាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិនយុទ្ធនាការស្តីពី «ការចូលរួមលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក និងបរិយាបន្ន» ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ឆ្នាំ២០២២ នេះ

សាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិនយុទ្ធនាការស្តីពី «ការចូលរួមលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក និងបរិយាបន្ន» ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ឆ្នាំ២០២២ នេះ

- ពាណិជ្ជកម្ម -

 

(ខេត្តប៉ៃលិន)នៅថ្ងៃទី ១៣ ខែ កញ្ញា ឆ្នាំ២០២២
សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិនសហការជាមួយមន្ត្រីជំនាញចុះ យុទ្ធនាការស្តីពី «ការចូលរួមលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក និងបរិយាបន្ន» ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ឆ្នាំ២០២២ នេះ

ដោយមានការចង្អុលដឹកនាំពីលោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានគណៈកម្មាធិការសាខា លោកជំទាវ ពៅ សុខ អនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការសាខា បានដឹកនាំ ក្រុមប្រតិបត្តិសាខា ចំនួន ៥ នាក់ ស្រី ១នាក់ យុវជន កក្រក ចំនួន ២០ នាក់ ស្រី ៨ នាក់ និងមានការចូលរួមសហការពី មន្ត្រីនគរបាលចរាចរណ៍ ចំនួន ៩ នាក់ ប្រុស ៩ នាក់ មន្រ្តីនៃមន្ទីរសាធារណៈការ ចំនួន ៦ នាក់ ស្រី ១នាក់ យុវជន ស.ស.យ.ក. ខេត្ត ចំនួន ១០ នាក់ ស្រី ៤ នាក់ ចុះបានធ្វើយុទ្ធនាការ តាមខ្នងផ្ទះ និងអាជីវករលក់ដូរក្នុងផ្សារសាមគ្គីប៉ៃលិន ស្ថិតនៅក្នុងភូមិ អូរតាពុកលើ និង ភូមិ ប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន បានបែងចែកកម្លាំងជាពីរក្រុម ក្រុមទី ១ ដឹកនាំដោយលោកជំទាវ ពៅ សុខ ចុះក្នុងភូមិ អូរតាពុកលើ និង ក្រុមទី ២ ដឹកនាំដោយ ឯកឧត្តម ឌឹន គឹម ចុះក្នុងភូមិ ប៉ាហ៊ីត្បូង អ្នកទទួលផលចំនួន ១៣៤ ខ្នងផ្ទះ និងអាជីវករលក់តាមតូបចំនួន ៥៦ តូប អ្នកចូលរួមសរុបចំនួន ៣៩៨ នាក់ ស្រី ១៧៦ នាក់ បិតផ្ទាំងចំណាំងផ្លាត ចំនួន ១៣៨ ម៉ូតូ និង រទះកង់បី ចំនួន ៥៤ រទះ ចែកម៉ាស់ ៣០០ បន្ទះ ប័ណ្ណផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ចំនួន ៣០៥ សន្លឹក សៀវភៅច្បាប់ចរាចណ៍ផ្លូវគោក ១២៩ ក្បាល ដើម្បីអោយបងប្អូនប្រជាពលរដ្ឋយល់ដឹងបន្ថែមនិងចូលរួមអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដោយបើកបរមានការប្រុងប្រយ័ត្ន ដូចជា ការបើកបរតាមល្បឿនកំណត់ ការគោរពសិទ្ធិអាទិភាព គោរពភ្លើងសញ្ញាចរាចរណ៍ ពាក់មួកសុវត្ថិភាពត្រឹមត្រូវ ការវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ និងការបើកបរមិនប្រើប្រាស់គ្រឿងស្រវឹងជាដើម។

ក្រុមការងារបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋអ្នកប្រើប្រាស់ផ្លូវទាំងអស់ មេត្តាយោគយល់ចំពោះការប្រកាន់យកវិធានការច្បាប់ដ៏តឹងរឹងចំពោះបទល្មើសចរាចរណ៍ផ្លូវគោក ដើម្បីចៀសវាងពីការប្រឈមចំពោះផ្លូវច្បាប់ សូមបងប្អូន គោរព អនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួន ដើម្បីការពារអាយុជីវិតខ្លួនឯងផ្ទាល់ដើម្បីភាពសុខដុមរម្យនា ក្រុមគ្រួសារ ដើម្បីការពារទ្រព្យសម្បត្តិរបស់បងប្អូន និងដើម្បីរួមគ្នាលើកកម្ពស់កិត្តិយស សេចក្តីថ្លៃថ្នូររបស់ប្រទេសជាតិយើង៕ ដោយ ភ្នំខៀវ

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម