ទំព័រដើម ទំព័រដើម រថយន្ត Lexus GS-300 ប្រលះរបាំងថ្មពុះចែកទ្រង់ផ្លូវ រាបអស់មួយកង់ នៅមុខផ្សារ៧មករា

រថយន្ត Lexus GS-300 ប្រលះរបាំងថ្មពុះចែកទ្រង់ផ្លូវ រាបអស់មួយកង់ នៅមុខផ្សារ៧មករា

- ពាណិជ្ជកម្ម -

 

ភ្នំពេញ: បុរសម្នាក់បើករថយន្ត Lexus GS-300 គ្រឿងក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យវៀចអស់មួយកង់ ឯរថយន្តដាច់កាឡេកង់ទៅមុខលែងរួច។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១២និង ៣០ នាទីយប់រំលងអាធ្រាតឈានចូលថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០២២ នៅត្រង់ចំណុចមុខផ្សារ ៧មករា តាមបណ្ដោយផ្លូវ២៨៩ ស្ថិតក្នុងសង្កាត់បង្កក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពរមានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តLexus GS-300 មួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ2AS-2561ធ្វើដំណើរទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើដោយខ្វះការប្រុងប្រយ័ត្នក៍រ៉េចង្កូតទៅខាងឆ្វេងដៃជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យរបាំងថ្មវៀចអស់មួយកង់ ចំណែករថយន្តបង្ករបែកកង់និងដាច់ក្រឡេកង់ខាងមុខខាងឆ្វេងទៅមុខលែងរួច។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕ដោយ កុសល់

 

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម