(បន្ទាយមានជ័យ)៖ ទំនប់សំណង់អូរសណ្តាន់បាក់ដាច់ ទឹកហូរចាក់មកសំណង់បង្ហៀទឹកព្រែកសឿប្រជាពលរដ្ឋមិនអាចធ្វើដំណើរបានដែលបាក់កាលពីយប់១២រំលងអាធ្រាតុ ឈានចូលថ្ងៃទី១១ខែកញ្ញា ឆ្នាំ២០២២ ស្ថិតភូមិម៉ាក់ខ្លឿ ឃុំព្រៃខ្ពស់ ស្រុកបវេល ខេត្តបាត់ដំបង។
ប្រជាពលរដ្ឋនៅក្បែរសំណង់អូរសណ្តាន់ បានបញ្ជាក់ប្រាប់ថា៖ ទំនប់សំណង់អូរសណ្តាន់ដែលបានបាក់ ទឹកហូរខ្លាំងធ្លាក់ទៅកាន់សំណង់បង្ហៀទឹកព្រែកសឿ ប្រជាពលរដ្ឋមិនអាចធ្វើដំណើរបាន ជាពិសេសមិនអាចដឹកកសិផលដែលកំពុងប្រមូលផលស្រូវ។ ទំនប់អូរសណ្តាន់បានបាក់នៅម៉ោងជាង១២យប់ ឈានចូលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ ក្រោយបាក់ទំនប់ទឹកការពារសំណង់អូរសណ្តាន់ទឹកហូរខ្លាំងធ្លាក់មកពីខាងស្រុកបវេល ខេត្តបាត់ដំបងធ្លាក់មកសំណង់ព្រែកសឿ ឃុំសឿ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ទឹកជំនន់ហក់ឡើងខ្លាំងអាចប្រឈមប៉ះពាល់ស្រូវប្រជាកសិករដែលមិនទាន់ប្រមូលផល ហើយសុំឲ្យក្រសួងជំនាញនិងអាជ្ញាធរជួយពិនិត្យមើលស្ថានភាពទឹកដែលកំពុងហូរខ្លាំងជ្រុះបាក់ដីផ្លូវទៅមក ទំនប់ទឹកដែលបាក់នេះ គឺទំនប់ទឹកបណ្តោះអាសន្នដើម្បីសាងសង់សំណង់បង្ហូរទឹកថ្មីនៅក្បែរនោះ។
លោក ជា ទី មេឃុំសឿបានប្រាប់ថា៖ ក្រោយទទួលព័ត៌មានបានដឹងទំនប់សំណង់អូរសណ្តាន់បានបាក់កាលពីម៉ោង១២យប់ចូលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ស្ថិតភូមិម៉ាក់ខ្លឿ ឃុំព្រៃខ្ពស់ ស្រុកបវេល ខេត្តបាត់ដំបង ទឹកជំនន់ហូរខ្លាំងបុកមកកាន់សំណង់ បង្ហៀទឹកព្រែកសឿស្ថិតភូមិ.ឃុំសឿ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ធ្វើឲ្យប្រជាពលរដ្ឋ មិនអាចធ្វើដំណើរទៅមកបាន។
លោកបានបញ្ជាក់ថា៖ សំណង់ព្រែកសឿគឺជាផ្លូវឆ្លងកាត់ពីឃុំសឿ ស្រុកមង្គលបូរីទៅកាន់ស្រុកម៉ាឡៃ និងជាផ្លូវប្រជាកសិករដឹកកសិផលទៅមក ក្រោយទឹកជំនន់បានហូរកាត់សំណង់បង្ហៀព្រែកសឿ មិនអាចអោយប្រជាពលរដ្ឋធ្វើដំណើរដោយជិះម៉ូតូរឺគោយន្តកន្ត្រៃ ទៅមកបានឡើយដោយស្ថានភាពទឹកជ្រៅ និងហូរខ្លាំង អាចដឹកកសិផលឆ្លងកាត់បានគឺត្រាក់ទ័របើទឹកនៅបន្តហក់ឡើងនិងហូរខ្លាំងត្រាក់ទ័រក៏មិនអាចឆ្លងកាត់បានឡើយអាចប្រឈមគ្រោះថ្នាក់៕(ដោយ ក្តាមស្រែ)