ទំព័រដើម ទំព័រដើម ប្រជាកសិករសម្រុកប្រមូលផលស្រូវពេលទឹកជំនន់បានហក់ឡើង លក់ឲ្យឈ្មួញទិញតម្លៃល្អប្រសើរ តែព្រួយបារម្ភខ្លាចប្រមូលផលមិនទាន់ទឹកលិច

ប្រជាកសិករសម្រុកប្រមូលផលស្រូវពេលទឹកជំនន់បានហក់ឡើង លក់ឲ្យឈ្មួញទិញតម្លៃល្អប្រសើរ តែព្រួយបារម្ភខ្លាចប្រមូលផលមិនទាន់ទឹកលិច

- ពាណិជ្ជកម្ម -

 

បន្ទាយមានជ័យ៖ ទឹកជំនន់កំពុងហក់ឡើងនៅឃុំសឿ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ប្រជាកសិករសម្រុកប្រមូលផលស្រូវពេលទឹកជំនន់បានហក់ឡើង លក់ឲ្យឈ្មួញទិញតម្លៃល្អប្រសើរ តែព្រួយបារម្ភខ្លាចប្រមូលផលមិនទាន់ទឹកលិច បានប្រាប់នៅល្ងាចថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២។

ប្រជាកសិករឃុំសឿបានប្រាប់ថា៖ នៅទឹកកំពុងហក់ឡើងខ្លាំងប្រជាកសិករកំពុងព្រួយបារម្ភ ខ្លាចប្រមូលផលស្រូវដែលកំពុងទំហើយប្រជាកសិករបាននាំគ្នាសម្រុកប្រមូលផលមានស្រូវអ៊ីអ៊ាប្រភេទស្រូវ៥៤ និងស្រូវសែនក្រអូបភាគច្រើន បានច្រូតហើយដឹកមកលក់ចំណុចប្រឡាយសំណង់ព្រែកសឿ ដែលឈ្មួញមកទិញដល់កន្លែងដូចជាស្រូវសែនក្រអូបក្នុង១តោនស្រូវលេខ២ តំលៃ១០,១០០បាត និងស្រូវលេខ១តំលៃ១០,២០០បាត ស្រូវអ៊ីអ៊ាប្រភេទស្រូវ៥៤ស្រូវលេខ២តំលៃ៦,៦០០បាត ស្រូវលេខ១តំលៃ៦,៧០០បាតបើប្រៀបធៀបប្រមូលផលដំបូងលក់ដូចជាបានតំលៃប្រសើរជាងមុន។

លោក ជា ទី មេឃុំសឿបានបញ្ជាក់ថា៖ ស្រូវដែលប្រមូលផលពេលនេះនៅឃុំសឿបានប្រមាណជា៧០ភាគរយហើយពេលនេះក្នុង១ថ្ងៃប្រមូលផលបានប្រមាណជាង២០០តោនបើប្រៀបធៀបកាលពីដើមដៃ១ថ្ងៃប្រមូលផលប្រមាណ៤០០ទៅ៥០០តោន ហើយពេលនេះទឹកជំនន់បានហក់ឡើងខ្លាំង ប្រជាកសិករមានការព្រួយបារម្ភទើបនាំគ្នាសម្រុកប្រមូលផលទាំងស្រូវមិនទាន់ទំល្អ។

លោកបានបញ្ជាក់ថា៖ រហូតដល់ល្ងាចថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២នេះឃុំសឿ ស្រុកមង្គលបូរីមិនទាន់ប៉ះពាល់ដោយទឹកជំនន់នៅឡើយទេ តែទឹកបានហក់ឡើងខ្លាំងតាមប្រឡាយដោយបាក់ទំនប់សំណង់អូរសណ្តាន់ទើបបណ្តាលទឹកឡើងខ្លាំងធ្វើឲ្យប្រជាកសិករដឹកកសិផលឆ្លងកាត់សំណង់បង្ហៀទឹកប្រឡាយព្រែកមិនអាចគោយន្តកន្ត្រៃឆ្លងកាត់បានអាចដឹកដោយត្រាក់ទ័រទៅមកបាន តែស្រូវខ្លះមិនទាន់ទំ ប្រជាកសិករកំពុងតែព្រួយបារម្ភ ខ្លាចច្រូតមិនទាន់ទឹកលិច៕ដោយ ក្តាមស្រែ

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម