More

    រថយន្តស៊េរីទំនើបម៉ាកALPHARD បុកគ្នាជាមួយរថយន្តសាំយ៉ុង ត្រង់ចំណុចផ្លូវបំបែកជាបួន បណ្ដាលឲ្យភាគីម្ខាងជ្រុលបុកចូលផ្ទះប្រជាពលរដ្ឋរងការខូចខាត

    spot_img

     

    ភ្នំពេញ: បុរសជនជាតិចិនម្នាក់រួមដំណើរនិងបុរសនារីពីរនាក់ទៀត បើករថយន្តស៊េរីទំនើបម៉ាកALPHARD មួយគ្រឿង ជ្រុលបុកជាមួយរថយន្តសាំយ៉ុងពីរជំហៀងត្រង់ចំណុចផ្លូវបំបែកជាបួនពេញទំហឹងបណ្ដាលឲ្យរថយន្តសាំយ៉ុងជ្រុលចង្កូតទៅបុកចូលផ្ទះប្រជាពលរដ្ឋរងការខូចខាត ចំណែករថយន្តរងការខូចខាតរៀងខ្លួនយ៉ាងដំណំ។

    ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២ និង ៣០ នាទីយប់រំលងមកទៀតឈានចូលថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០២២ នៅត្រង់ចំណុចផ្លូវបំបែកជាបួន តាមបណ្ដោយផ្លូវ ៣៨៨ កែងនឹងផ្លូវ២០៥ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកែងកង រាជធានីភ្នំពេញ។

    យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានហើយដឹងថាមុនកើតហេតុគេឃើញបុរសជនជាតិចិនម្នាក់រួមដំណើរនិងបុរសនារីពីរនាក់ទៀតបើករថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកALPHARDពណ៌សពាក់ស្លាកលេខភ្នំពេញ2BJ-5789 ធ្វើដំណើរតាមបណ្ដោយផ្លូវ៣៨៨ ទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើផ្លូវបំបែកជាបួនកែនឹងផ្លូវ២០៥ ក៏ជ្រុលទៅបុកជាមួយនឹងរថយន្តសាំយ៉ុងមួយគ្រឿងពណ៌ស្កពាក់ផ្លាកលេខកណ្តាល2A-7847បើកបរដោយបុរសម្នាក់រួមដំណើរនិងស្ត្រីពីរនាក់ទៀតធ្វើដំណើរតាមបណ្ដោយផ្លូវ ២០៥ ទិសដៅពីរលិចទៅកើត ចំពីចំហៀងខាងមុខខាងឆ្វេងពេញទំហឹងបណ្ដាលឲ្យរថយន្តទាំងពីរគ្រឿងបោកផ្ទប់នឹងគ្នា រួចរថយន្តសាំយ៉ុងក៏ជ្រុលទៅបុកចូលផ្ទះប្រជាពលរដ្ឋរងការខូចខាត ចំណែករថយន្តទាំងពីរគ្រឿងរងការខូចខាតរៀងខ្លួនយ៉ាងដំណំ។ភ្លាមនោះគេឃើញភាគីទាំងសងខាងបានប្រកែកគ្នាយកត្រូវរៀងខ្លួន។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕ដោយ កុសស់

    spot_img
    spot_img

    អត្ថបទទាក់ទង

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    spot_img