More

    បញ្ជូនខ្លួនបុរសម្នាក់ទៅតុលាការ ករណីរំលោភចៅបង្កើតខ្លួនឯង

    spot_img

    ប៉ៃលិន៖ ក្រោយទទួលបានដំណឹងពីមន្ទីរកិច្ចការនារីខេត្តថា មានក្មេងស្រីអាយុ១០ឆ្នាំម្នាក់ ត្រូវបានលោកតាបង្កើត របស់ខ្លួនចាប់រំលោភសេពសន្ថវៈ ទើបកម្លាំងជំនាញផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋា ននគរបាលស្រុកសាលាក្រៅ បានសហការជាមួយ នឹងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសាលាក្រៅ ចុះទៅនាំខ្លួនជនសង្ស័យម្នាក់ មកធ្វើការសាកសួរកាលពីវេលាម៉ោង៨ និង០០នាទីយប់ ថ្ងៃច័ន្ទទី២៤ ខែសីហា ឆ្នាំ២០២០ នៅចំណុចឡឥដ្ឋតាប៉ៃ ស្ថិតក្នុងភូមិ ភ្នំ កុយ ឃុំ សាលាក្រៅ ស្រុកសាលាក្រៅ ខេត្ត ប៉ៃលិន។

    ប្រភពព័ត៍មានពីនគរបាលអធិការស្រុកសាលាក្រៅ បានឱ្យដឹងកាលពីព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ នេះថាជនសង្ស័យមាន ឈ្មោះ ឡាយ សូរិយ៉ា ភេទប្រុស អាយុ៥៩ឆ្នាំ ត្រូវជាជីតាបង្កើត ហើយជាកម្មករឡឥដ្ឋ
    មានស្រុកកំណើតនៅភូមិក្រោម ឃុំម្លុង ស្រុកត្រាំង ខេត្តតាកែវ បច្ចុប្បន្នស្នាក់នៅក្នុងឡឥដ្ឋខាងលើ។

    ចំណែកជនរងគ្រោះ មានឈ្មោះ ធ.ន ជ.វ ភេទស្រី អាយុ ១០ឆ្នាំ ត្រូវជាចៅបង្កើត។ ប្រភពបន្តទៀតថា នៅថ្ងៃកើតហេតុរយៈពេល២ថ្ងៃមុន លោកតា និងចៅស្រី ស្នាក់នៅក្នុងផ្ទះតែ២នាក់ ដោយសារលោកយាយចេញទៅធ្វើការខាងក្រៅ។

    ពេលនោះគេឃើញផ្ទះបិទទ្វារជិត និងមានបាំងវាំងននងងឹតឈឹង ស្រាប់តែក្រោយមកក្មេងស្រីរងគ្រោះបានស្រែកយំ និងរត់ចេញមកខាងក្រៅ លុះគេសួរនាំ នាងក៍និយាយប្រាប់ទាំងក្តីភិតភ័យថា តារបស់ខ្លួនបានចាប់រំលោភ ហើយគេក៍ប្រញាប់នាំក្មេងស្រីរងគ្រោះទៅកាន់មន្ទីរកិច្ចការនារីខេត្ត ដើម្បីដាក់ពាក្យបណ្តឹង។ ក្រោយមក ទើបខាងមន្ទីរបញ្ជូនសំនុំរឿងនេះ ទៅខាងនគរបាល នៃអធិការស្រុកសាលាក្រៅ ដើម្បីចុះទៅនាំជនសង្ស័យមកសួរនាំតែម្តង។

    ពាក់ព័ន្ធទៅនឹងបញ្ហានេះ ជនសង្ស័យខាងលើ ត្រូវបាននគរបាលស្រុកសាលាក្រៅ បញ្ជូនទៅតុលការ ដើម្បីចាត់ការបនុ្តហើយ៕ រូបភាព និងអត្ថបទ៖ ភ្នំខៀវ

    spot_img
    spot_img

    អត្ថបទទាក់ទង

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    spot_img