ទំព័រដើម ទំព័រដើម ស្នងការនៃស្នងការដ្ឋាន ខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័យ បីនាក់ករណីឆក់កាបូប

ស្នងការនៃស្នងការដ្ឋាន ខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័យ បីនាក់ករណីឆក់កាបូប

- ពាណិជ្ជកម្ម -

បន្ទាប់ពីបានទទួលពត៌មានភ្លាមៗ លោក វរៈសេនីយ៍ឯក សៅ សារឿន អធិការក្រុងប៉ោយប៉ែត ចាត់កម្លាំងជំនាញចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបានជាបន្តបន្ទាប់ចំនួន ៣ នាក់ពាក់ព័ន្ធករណីឆក់កាបូបរបស់ប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែត..!

(ក្រុងប៉ោយប៉ែ)៖ តនៅវេលាម៉ោង០០ៈ៥០នាទី ឆ្លងចូលថ្ងៃសៅរ៍ ១៥ កើត ខែភទ្របទ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២នេះមានពលរដ្ឋរាយការណ៍ថា មានករណីឆក់នៅមុខអាហារដ្ឋានវ៉ាយ ស្ថិតក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ដោយមានការយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យនិងអនុវត្តបទបញ្ជាផ្ទាល់ពី លោកវរសេនីយ៍ឯក សៅ សារឿន អធិការ នគរបាលក្រុងប៉ោយប៉ែត បានទទួលពាក្យបណ្ដឹងពីប្រជាពលរដ្ឋជាជនរងគ្រោះក៏បានបញ្ជាដល់កម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់ប៉ោយប៉ែតដឹកនាំកម្លាំងដោយ

លោកវរសេនីយ៍ត្រី សួន ស៊ីម៉ាប់ នាយប៉ុស្តិ៍រដ្ឋបាលសង្កាត់ប៉ោយប៉ែតដឹកនាំកម្លាំងសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់អូរជ្រៅចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបានជាបន្តបន្ទាប់ចំនួន ៣ នាក់ពាក់ព័ន្ធករណីលូតឆក់កាបូបរបស់ប្រជាពលរដ្ឋនៅចំណុចមុខអាហារដ្ឋានវ៉ាយ ស្ថិតក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ឯក សៅ សារឿន អធិការ នគរបាលក្រុងប៉ោយប៉ែត បានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះផន សិលា ភេទស្រី អាយុ២១ឆ្នាំ មុខរបរបុគ្គលិកកាសុីណូ បច្ចុប្បន្នស្នាក់នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានជិះម៉ូតូក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានជនសង្ស័យចំនួន៤នាក់ជិះម៉ូតូចំនួន២គ្រឿង មកពីក្រោយជនរងគ្រោះគឺស្រមទិសគ្នា បានធ្វើសកម្មភាពឆក់កាបូបតែពុំបានសម្រេច ហើយម៉ូតូជនសង្ស័័យដែលធ្វើសកម្មភាពឆក់នោះ១គ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ ពាក់ផ្លាក់លេខ1X-6454 បន្ទាយមានជ័យ បើកបរដោយឈ្មោះផេង ភេទប្រុស (គេចខ្លួន) និងឈ្មោះញ៉ា ភេទប្រុស ជិះពីក្រោយជាអ្នកឆក់ (គេចខ្លួន) ក៏ជ្រុលទៅបុកគូទឡានគេចតទុក បណ្ដាលអោយដួលរត់ចោលម៉ូតូ ចំណែកម៉ូតូ១គ្រឿងទៀតម៉ាកហុងដាហ្សូម័អិច ពណ៌ទឹកក្រូច-ស បើកបរដោយឈ្មោះម៉ុន ផានិត ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរបុគ្គលិកកាសុីណូបច្ចុប្បន្នស្នាក់នៅមណ្ឌលប្រាំបួនភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ (ឃាត់ខ្លួន) និងឈ្មោះណាន ថៃហៀង ភេទប្រុស មុខរបរគ្នាន បច្ចុប្បន្នរស់នៅភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជិះពីក្រោយ (ឃាត់ខ្លួន)។

ក្រោយពីទទួលបានដំណឹងហើយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលប៉ោយប៉ែតដឹកនាំដោយ លោកវរសេនីយ៍ត្រី សួនស៊ីម៉ាប់នេះបងរដ្ឋបាលសង្កាត់ប៉ោយបែកដឹកនាំកម្លាំង ចុះទៅដល់កន្លែងកើតហេតុ ហើយក៏ប្រទះឃើញមុខសញ្ញាជនសង្ស័យចំនួន២នាក់ ជិះម៉ូតូម៉ាកហុងដាហ្សូម័អិចមកក្បែរកន្លែងកើតហេតុ ទើបកម្លាំងបងរដ្ឋបាលសង្កាត់ប៉ោយប៉ែតធ្វើការឃាត់ខ្លួនតែម្ដង រួមទាំងម៉ូតូចំនួន២គ្រឿងខាងលើ មកសាកសួរ នៅចំពោះមុខសមត្ថកិច្ចឈ្មោះម៉ុន ផានិត និងឈ្មោះណាន ថៃហៀង បានឆ្លើយសារភាពថាខ្លួននិងបក្សពួកចំនួន២នាក់ទៀតពិតជាបានធ្វើសកម្មភាពឆក់កាបូបគេពិតប្រាកដមែន។

លោកវរសេនីយ៍ឯក សៅ សារឿន អធិការ នគរបាលក្រុងប៉ោយប៉ែត បន្តឲ្យដឹងទៀតថា៖លុះរហូតដល់វេលាម៉ោង១០នឹង០០នាទី ថ្ងៃខែឆ្នាំដដែល កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលប៉ោយប៉ែត បានធ្វើការស្រាវជ្រាវ និងបានកំណត់មុខសញ្ញាឃើញថា ឈ្មោះ ខេង លាភហេង ហៅផេង ភេទប្រុស ជាអ្នកបើកបរ ម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ ពាក់ផ្លាក់លេខ 1X-6454 បន្ទាយមានជ័យ ស្នាក់នៅបន្ទប់ជួល ខាងកើតវត្ដត្រាច ភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្ដបន្ទាយមានជ័យ ភ្លាមនោះកម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់ប៉ោយប៉ែតបានសហការណ៍ជាមួយ ប៉ុស្ដិ៍នគរបាលរដ្ឋបាលអូរជ្រៅ ចុះទៅដល់បន្ទប់ របស់ឈ្មោះ ខេង លាភហេង ហៅ ផេង និងបានធ្វើការឃាត់ខ្លួនយកមកសួរនាំ ហើយឈ្មោះខេង លាភហេង បានឆ្លើយសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាព ឆក់កាបូបគេនៅមុខ អាហារដ្ឋាន វ៉ាយ មែន។

លោកវរសេនីយ៍ឯក សៅ សារឿន អធិការ នគរបាលក្រុងប៉ោយប៉ែតបានបញ្ជាក់ថា៖សំណូមពររបស់ជនរងគ្រោះសូមអោយសមត្ថកិច្ចចាត់ការតាមនីតិវិធី។
កម្លាំងជំនាញស្នើសុំឃាត់ខ្លួនជនសង្ស័យទាំង០៣នាក់ដើម្បីកសាងសំណុំរឿងបញ្ជូមទៅកាន់ក្នុងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបន្តចាត់ការតាមនីតិវិធីច្បាប់។ដោយ សនសុង

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម