ទំព័រដើម ទំព័រដើម សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន សហការជាមួយមន្ត្រីជំនាញចុះយុទ្ធនាការស្តីពី «ការចូលរួមលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក និងបរិយាបន្ន» ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌខាងមុខនេះ

សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន សហការជាមួយមន្ត្រីជំនាញចុះយុទ្ធនាការស្តីពី «ការចូលរួមលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក និងបរិយាបន្ន» ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌខាងមុខនេះ

- ពាណិជ្ជកម្ម -

 

(ប៉ៃលិន)នៅថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ២០២២ លោកជំទាវ ពៅ សុខ អនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការសាខា បានដឹកនាំ ក្រុមប្រតិបត្តិសាខា គណៈកម្មាធិការអនុសាខាក្រុងប៉ៃលិន និងមានការចូលរួមសហការពី មន្ត្រីនគរបាលចរាចរណ៍ មន្រ្តីនៃមន្ទីរសាធារណៈការ ចុះបានធ្វើយុទ្ធនាការស្តីពី «ការចូលរួមលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក និងបរិយាបន្ន» ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ឆ្នាំ២០២២ ដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ និងចូលមកដុតធូបបួងសួងសុំសេចក្តីសុខ ចំរើន នៅមុខអាស្រមលោកយាយយ៉ាត ស្ថិតនៅក្នុងភូមិ វត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន អ្នកទទួលផលចំនួន ១៧៩ នាក់ ស្រី ១០៧ នាក់ បិតផ្ទាំងចំណាំងផ្លាត ចំនួន ២២ ម៉ូតូ និង រទះកង់បី ចំនួន ២៥ រទះ ចែកម៉ាស់ ២០០ បន្ទះ ប័ណ្ណផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ចំនួន ១២៥ សន្លឹក សៀវភៅច្បាប់ចរាចណ៍ផ្លូវគោក ៧៨ ក្បាល ដើម្បីអោយបងប្អូនប្រជាពលរដ្ឋយល់ដឹងបន្ថែមនិងចូលរួមអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដោយបើកបរមានការប្រុងប្រយ័ត្ន ដូចជា ការបើកបរតាមល្បឿនកំណត់ ការគោរពសិទ្ធិអាទិភាព គោរពភ្លើងសញ្ញាចរាចរណ៍ ពាក់មួកសុវត្ថិភាពត្រឹមត្រូវ ការវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ និងការបើកបរមិនប្រើប្រាស់គ្រឿងស្រវឹងជាដើម។

ក្រុមការងារបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋអ្នកប្រើប្រាស់ផ្លូវទាំងអស់ មេត្តាយោគយល់ចំពោះការប្រកាន់យកវិធានការច្បាប់ដ៏តឹងរឹងចំពោះបទល្មើសចរាចរណ៍ផ្លូវគោក ដើម្បីចៀសវាងពីការប្រឈមចំពោះផ្លូវច្បាប់ សូមបងប្អូន គោរព អនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្លួន ដើម្បីការពារអាយុជីវិតខ្លួនឯងផ្ទាល់ដើម្បីភាពសុខដុមរម្យនា ក្រុមគ្រួសារ ដើម្បីការពារទ្រព្យសម្បត្តិរបស់បងប្អូន និងដើម្បីរួមគ្នាលើកកម្ពស់កិត្តិយស សេចក្តីថ្លៃថ្នូររបស់ប្រទេសជាតិយើង៕ដោយ ភ្នំខៀវ

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម