More

    រថយន្តtoyota prius ប្រលះរបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ

    spot_img

     

    ភ្នំពេញ ៖ បុរសម្នាក់បេីករថយន្តtoyota prius មួយគ្រឿងខ្វះការប្រុងប្រយ័ត្នបណ្តាលឲ្យរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្តាលឲ្យរថយន្តរងការខូចខាតយ៉ាងដំណំ។

    ហេតុការណ៍មួយនេះកេីតឡេីងនៅវេលាម៉ោង១០ និង២០ នាទីយប់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ ស្ថិត តាមបណ្តោយផ្លូវ២៧១ នៅខាងត្បូងមន្ទីរពេទ្យព្រះកុសុមៈ ហៅពេទ្យ(លោកសង្ឃ) ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

    យោងតាមប្រភពត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា មុនពេលកេីតហេតុ គេឃេីញរថយន្តម៉ាtoyota priusមួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលខភ្នំពេញ 2BD-9024 បេីកបរដោយបុរសម្នាក់ ធ្វេីដំណេីរតាមបណ្តោយផ្លូវ២៧១ ទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកេីតហេតុខាងលើដោយខ្វះការប្រុងប្រយ័ត្ន បានរេចង្កូតទៅខាងឆ្វេងដៃ ជ្រុលបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្តាលឲ្យរថយន្តរងការខូចខាតចំផ្នែកខាងមុខយ៉ាងដំណំ ចំណែករបាំងថ្មពុះចែកទ្រូងផ្លូវរងការខូចខាតបន្តិចបន្តួច។

    ក្រោយពេលកេីតហេតុសម្ថកិច្ចមូលដ្ធានបានចុះមកដល់ បានទំនាក់ទំនងទៅសម្ថកិច្ចជំនាញចុះមកធ្វេីការវាស់វែង ហេីយស្ទូចយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ធាននគរបាលរាជធានីភ្នំពេញ ដេីម្បីរងចាំធ្វេីការដោះស្រាយនៅពេលក្រោយ៕ដោយ កុសល់

    spot_img

    អត្ថបទទាក់ទង

    spot_img