ទំព័រដើម ទំព័រដើម រថយន្តស៊េរីទំនើបម៉ាក Rangr Rover បើកបុកបារាស់ និងរបាំងថ្មពុះចែកទ្រូងផ្លូវ បាក់អស់ពីកង់ នៅក្បែរវត្តចាក់អង្រែលើ

រថយន្តស៊េរីទំនើបម៉ាក Rangr Rover បើកបុកបារាស់ និងរបាំងថ្មពុះចែកទ្រូងផ្លូវ បាក់អស់ពីកង់ នៅក្បែរវត្តចាក់អង្រែលើ

- ពាណិជ្ជកម្ម -

 

ភ្នំពេញ: រថយន្តស៊េរីទំនើបម៉ាក Range Rover មួយគ្រឿងបើកបរបោះពួយក្នុងល្បឿនលឿនបានជ្រុលទៅបុកបារាស់ដែកដាក់បាំងខណ្ឌចែកផ្លូវដើម្បីស្ថាបនាផ្លូវ និងរបាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យបាក់អស់ចំនួនពីកង់ ឯរថយន្តខូចខាតផ្នែកខាងមុខយ៉ាងដំណំទៅមុខលែងរួច សំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១និង ៤០ នាទីយប់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២២ នៅតាមបណ្ដោយផ្លូវជាតិលេខ២ ខាងត្បូងវត្តចាក់អង្រែលើ ដែលស្ថិតនៅក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានដែលដឹងថាមុនកើតហេតុគេឃើញរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក់Range Rover ពណ៌សពាក់ផ្លាកលេខភ្នំពេញ2AZ-3006បើកបរតាមបណ្តោយផ្លូវជាតិលេខ២ ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿនលុះមកដល់ចំណុចកើតហេតុខាងលើ បានបុកបារាស់ដែកដាក់បាំងចំណែកផ្លូវមួយចំហៀង ដោយឲ្យធ្វើចរាចរណ៍ផ្លូវមួយចំហៀងទៀត ដើម្បីស្ថាបនាផ្លូវ បណ្ដាលឲ្យដួលរបាត់រប៉ាយរួចបន្តទៅបុក របាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យបាក់អស់ចំនួនពីកង់ ចំណែករថយន្តបង្ករងការខូចខាតផ្នែកខាងមុខយ៉ាងដំណំទៅមុខលែងរួច។ខណៈនោះគេសង្កេតឃើញមានអ្នកមកដោះផ្លាកលេខរថយន្តបង្កយកទៅលាក់ទុកបាត់។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងនិងស្ទូចរថយន្តយកទូរសព្ទទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕ដោយ កុសល់

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម