More

    កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថមូលដ្ឋានស្រុកជាំក្សាន្តបំបែកមុខសញ្ញារក្សាទុកនឹងចរាចរសារធាតុគ្រឿងញៀនដ៏សកម្ម១ករណីឃាត់ខ្លួនជនសង្ស័យបានចំនួន៤នាក់ដកហូតគ្រឿងញៀនមួយចំនួន

    spot_img

    ខេត្តព្រះវិហារ!ដោយមានការណែនាំចង្អុលបង្ហាញពីលោកឩត្តមសេនីយ៏ត្រី កង សៅគុណមេបញ្ជាការកងរាជអាវុធ
    ហត្ថខេត្តព្រះវិហារនៅថ្ងៃទី១០ខែកញ្ញាឆ្នាំ២០២២វេលាម៉ោងប្រមាណជា១០នឹង៤០នាទីកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថមូលដ្ឋានស្រុកជាំក្សាន្ត
    ចំនួន៧នាក់ដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីត្រីជុន បូរ៉ាមេបញ្ជាការកងរាជអាវុធហត្ថស្រុកជាំក្សាន្តបានចុះឆ្មក់នឹងបង្ក្រាបមុខសញ្ញារក្សានឹងចែកចាយសារធាតុគ្រឿងញៀនមួយករណីក្នុងចំនុច.U.T.M.
    (464751 .1576291.ស្ថិតក្នុងភូមិសាស្ត្រភូមិធម្មជាតិឃុំស្រអែមស្រុកជាំក្សាន្តខេត្តព្រះវិហារ.
    បើតាមការបញ្ជាក់ពីលោកឩត្តមសេនីយ៏ត្រីកង សៅគុណ មេបញ្ជាកាកងរាជអាវុធហត្ថខេត្តព្រះវិហារបានបញ្ជាក់ប្រាប់មកភ្នាក់ងារទូរទស្សន៏កែវភ្នែកអាយធីវីអនឡាញតាមប្រពន្វ័សង្គមតេលេក្រាមនាព្រឹកថ្ងៃទី១១ខែកញ្ញាឆ្នាំ២០២២នេះថាក្នុងកិច្ចប្រតិបត្តការពីសំណាកកម្លាំងសមត្ថកិច្ចរបស់លោកជាលទ្ធផលកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថរបស់លោកបំបែកបាននៅមុខសញ្ញារក្សាទុកនឹងចរាចរគ្រឿងញៀនឈានទៅធ្វើ
    ការឃាត់ខ្លួនជនសង្ស័យពាក់ពន្វ័នឹងករណីរក្សាទុកនឹងចែកចាយសារធាតុគ្រឿងញៀនដ៏សកម្មប្រចាំក្នុងភូមិសាស្ត្រខាងលើបានរហូតដល់ទៅចំនួន៤នាក់។

    ដែលក្នងនោះរួមមាន.
    ទី១ឈ្មោះទិត្យ ផុនភេទប្រុសអាយុ៥៥ឆ្នាំមុខរបមិនពិតប្រាកកដបច្ចុប្បន្នស្នាក់នៅភូមិធម្មជាតិឃុំស្រអែមស្រុកជាំក្សាន្តខេត្តព្រះវិហារ!ជនសង្ស័យខាងលើគឺធ្លាប់ជាប់ពន្ធនាគារម្តងរួចមកហើយពាក់ពន្វ័នឹងគ្រឿងញៀននេះ។
    ទី២.ឈ្មោះរឿន ចន្តាភេទប្រុសអាយុ៤២ឆ្នាំមុខរបមិនពិតប្រាកដស្នាក់នៅភូមិត្រពាំងសង្កែខាងលិចឃុំកន្ទួតស្រុកជាំក្សាន្តខេត្តព្រះវិហារ(មុខសញ្ញាធ្លាប់ជាប់ពន្ធនាគារដូចគ្នាពាក់ពន្វ័នឹងគ្រឿងញៀន។
    ទី៣.ឈ្មោះអ៊ូ តាំងឆាយភេទប្រុសអាយុ២៣ឆ្នាំមុខរបមិនពិតប្រាកដបច្ចប្ប្នស្នាក់នៅស្រអែមត្បូងឃុំកន្ទួតស្រុកជាំក្សាន្តខេត្តព្រះវិហារ៕

    នឹងជនសង្ស័យទី៤ឈ្មោះទូច រតនាភេទប្រុសអាយុ៤០ឆ្នាំមុខរបមិនពិតប្រាកដបច្ចុប្បន្នស្នាក់នៅភូមិធម្មជាតិឃុំស្រអែមស្រុកជាំក្សាន្តខេត្តព្រះវិហារ។
    លោកមេបញ្ជាការបានបន្តទៀតថានៅក្រោយការឃាត់ខ្លួនជនសង្ស័យទាំង៤នាក់ខាងលើសមត្ថកិច្ចរបស់លោកបានឆែកឆេរកឃើញនឹងដកហូតបានវត្ថុតាងពីជនសង្ស័យខាងលើបានមួយចំនួនក្នុងនោះរួមមានទី១ម្សៅក្រាមពណ៏សថ្លាសង្ស័យជាថ្នាំញៀនចំនួន៥កញ្ចប់ទី២ទូរសព្វ័ដៃចំនួន៥គ្រឿងទី៣លុយខ្មែរចំនួន៨៧៥០០រៀលទី៤ជញ្ជីងថ្លឹងថ្នាំញៀនចំនួន១នឹងទី៥សម្ភារះវេចខ្ចប់នឹងសម្រាបបម្រើប្រាសគ្រឿងញៀន១ចំនួនទៀត។

    គួរបញ្ជាក់ផងដែរថាជនសង្ស័យទាំង៤នាក់រួមនឹងវត្ថុតាងទាំងអស់ខាងលើក្រោយឃាត់ខ្លួនជាបណ្តោះអាសន្នដើម្បីធ្វើការសួរនាំនឹងស្តាប់ចម្លើយរបស់មន្ត្រីសមត្ថកិច្ចកងរាជអាវុធហត្ថមូលដ្ឋានស្រុកជាំក្សាន្តបច្ចុប្បន្នកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថមូលដ្ឋានស្រុកជាំក្សាន្តបាននឹងកំពុងកសាងសំណុំរឿងបញ្ជូនទៅកាន់ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារដើម្បីចាត់កាបន្តតាមនិតិវិធីច្បាប់។ ដោយ សួនក្រែង

    spot_img

    អត្ថបទទាក់ទង

    spot_img