More

    ជិះម៉ូតូដេញចោរឆក់បក្ខពួកចោរ មកពីក្រោយធាក់ផ្តួល បណ្តាលឲ្យរងរបួសធ្ងន់

    spot_img

    ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូចេញពីធ្វើការ ត្រូវបានជនសង្ស័យមួយក្រុម ជិះម៉ូតូឆក់ទូរស័ព្ទបានសម្រេច រួចជិះរត់គេចខ្លួន ត្រូវជនរងគ្រោះជិះម៉ូតូដេញពីក្រោយ តែត្រូវបក្ខពួកជនសង្ស័យ ជិះម៉ូតូបិទគូទមកពីក្រោយធាក់ដួល បណ្ដាលឲ្យរងរបួសបែកមុខបែកមាត់ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១១ និង១០ នាទីយប់ថ្ងៃទី ២៥ ខែសីហាឆ្នាំ ២០២០ នៅចំណុចមុខផ្សារស្ទឹងមានជ័យចាស់ តាមបណ្ដោយផ្លូវ ២៧១ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

    ជនរងគ្រោះមានឈ្មោះ ដុក មករា ភេទប្រុស អាយុ៣០ ឆ្នាំ មុខរបរធ្វើជាងជួសជុលរថយន្ត ស្នាក់នៅភូមិព្រែកទល់ សង្កាត់ស្ទឹងមានជ័យទី ខណ្ឌមានជ័យរាជធានីភ្នំពេញ។

    តាមការរៀបរាប់ពីជនរងគ្រោះ បានប្រាប់ឲ្យដឹងថា មុនកើតហេតុរូបគាត់ជិះម៉ូតូម៉ាកឌ្រីមសង់ស៊េរីឆ្នាំ២០១១ ពណ៌ខ្មៅមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ1BB-5980 ចេញពីធ្វើការនៅម្ដុំវត្តសំរោងអណ្ដែត ដោយធ្វើដំណើរតាមបណ្ដោយផ្លូវ២៧១ លុះមុខដល់ចំណុចស្តុណូគា ស្រាប់តែលេចមុខជនសង្ស័យ២ នាក់ជិះម៉ូតូមួយគ្រឿងមិនចាំស្លាកលេខ បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃរបស់គាត់ម៉ាក iphone 6plus ខណះរូបគាត់កំពុងតែនិយាយ បានសម្រេចរួចនាំគ្នាជិះគេចខ្លួន ភ្លាមនោះរូបគាត់ ក៏បានខំជិះម៉ូតូដេញពីក្រោយរហូត មកដល់ចំណុចមុខផ្សារស្ទឹងមានជ័យចាស់ ស្រាប់តែមានបក្សពួកជនសង្ស័យ ជិះម៉ូតូបិទគូទមកពីក្រោយ ធាក់ម៉ូតូគាត់បណ្តាលឲ្យដួល អូសទៅនឹងថ្នល់រងរបួសបែកមុខបែកមាត់ និងដៃជើងឡើងទ្រមខ្លួន។ចំណែកជនសង្ស័យ បាននាំគ្នាជិះម៉ូតូគេចខ្លួនបាត់ស្រម៉ោល។

    ក្រោយកើតហេតុគេឃើញមានសមត្ថកិច្ចមូលដ្ឋាន បានចុះមកធ្វើការសួរនាំ បន្ទាប់មកឃើញសាច់ញាតិជនរងគ្រោះ ចុះមកដល់កន្លែងកើតហេតុរួច ក៏បានយកម៉ូតូដឹកជនរងគ្រោះ ទៅព្យាបាលរបួសដោយខ្លួនឯង ដោយមិនបានទៅដាក់ពាក្យបណ្ដឹងនោះទេ៕ រូបភាព និងអត្ថបទ៖ ស៊ីន កុសល

    spot_img

    អត្ថបទទាក់ទង

    spot_img