ទំព័រដើម ទំព័រដើម រណ្តៅបូបខ្សាច់ក្នុងក្រុងភ្នំពេញ ឆក់យកជីវិតក្មេង៣នាក់

រណ្តៅបូបខ្សាច់ក្នុងក្រុងភ្នំពេញ ឆក់យកជីវិតក្មេង៣នាក់

- ពាណិជ្ជកម្ម -

ភ្នំពេញ៖ ពិតជាអាសូរខ្លាំងណាស់ក្មេងប្រុសស្រីចំនួន០៣នាក់ ជាបងប្អូនបង្កេីតនិងជីដូនមួយ បានលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម ក្នុងដេប៉ូបូមខ្សាច់មួយកន្លែង ស្ថិតនៅផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែលេី ខណ្ឌមានជ័យ ររាជធានីភ្នំពេញ។ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៧ និង៣០នាទីយប់ថ្ងៃទី ០៨ ខែឧសភា ឆ្នាំ២០២០។ តាមសម្តីឪពុកជនរងគ្រោះបានឱ្យដឹងថា កូនរបស់មានចំនួន០២នាក់ប្រុសម្នាក់ស្រីម្នាក់ ដោយកូនច្បងជាកូនប្រុសអាយុ០៥ឆ្នាំ និងកូនប្អូនជាកូនស្រីអាយុ០៤ឆ្នាំ ចំណែកម្នាក់ទៀតត្រូវជាក្មួយស្រីអាយុ០៤ឆ្នាំ។

ឪពុកជនរងគ្រោះបានបន្តថា នៅមុនពេលកេីតហេតុ នៅវេលាម៉ោង២រសៀលថ្ងៃកេីតហេតុ គាត់បានឱ្យកូនរបស់គាត់គេងនៅផ្ទះរបស់គាត់ ដែលនៅជិតនិងទីតាំងប៉ូមខ្សាច់ខាងលើ។ ពេលនោះក៏គាត់ក៏បានគេងលក់បាត់ដែរ ដោយមិនដឹងថាកូនៗរបស់គាត់ភ្ញាក់ពីពេលណា ហេីយងេីបដេីរលេងនោះទេ។ ក្រោយពីគាត់ភ្ញាក់ពីគេងដោយមិនឃេីញកូនៗ ក៏ដេីររកគ្រប់ទីកន្លែងតែមិនឃេីញ។ លុះរហូតមកដល់វេលាម៉ោង៧ និង៣០នាទីយប់ថ្ងៃខែដដែល ទេីបប្អូនប្រុសគាត់មកមេីលនៅកន្លែងដេប៉ូប៉ូមខ្សាច់ របស់លោក សុខ គាង ដែលនៅជិត និងផ្ទះនោះ ស្រាប់តែប្រទះឃេីញសពអណ្តែតបាត់ទៅហេីយ ទេីបបង្កការភ្ញាក់ផ្អេីលតែម្តង និងរាយការណ៍ទៅសមត្ថកិច្ចភ្លាមៗ។

ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋាន ចុះទៅដល់ចំណុចកេីតហេតុនិងធ្វេីកំណត់ហេតុ ប្រគល់សពទៅក្រុមគ្រួសារ យកទៅធ្វេីបុណ្យតាមប្រពៃណី។ បេីតាមការបង្ហេីបពីប្រជាពលរដ្ឋបានឱ្យដឹងថា ទីតាំងខាងលេីនេះ មានក្មេងលង់ទឹកស្លាប់ម្តងរួចមកហេីយ នេះជាករណីទី០២ហេីយ៕ រូបភាព និងអត្ថបទ៖ ស៊ីន កុសល

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម