ទំព័រដើម ទំព័រដើម បុរសម្នាក់សង្ស័យស្រវឹងស្រាខ្លាំង បើករថយន្តស៊េរីទំនើបមួយគ្រឿង បុករបាំងថ្មពុះចែកទ្រូវផ្លូវ កល់ជាប់ រងការខូចខាតយ៉ាងដំណំ

បុរសម្នាក់សង្ស័យស្រវឹងស្រាខ្លាំង បើករថយន្តស៊េរីទំនើបមួយគ្រឿង បុករបាំងថ្មពុះចែកទ្រូវផ្លូវ កល់ជាប់ រងការខូចខាតយ៉ាងដំណំ

- ពាណិជ្ជកម្ម -

 

ភ្នំពេញ: បុរសម្នាក់រួមដំណើរនិងបុរសពីរនាក់ទៀតសង្ស័យស្រវឹងស្រាខ្លាំងបើករថយន្តស៊េរីទំនើបម៉ាក FORTUNER មួយគ្រឿងជ្រុលបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យរថយន្តឡើងលើរបាំងថ្មកល់ជាប់រងការខូចខាតយ៉ាងដំណំ និងទៅមុខលែងរួច សំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១០ យប់ថ្ងៃទី ០៩ ខែកញ្ញាឆ្នាំ ២០២២ នៅត្រង់ចំណុចស្តុបផ្សារទួលគោក តាមបណ្ដោយផ្លូវ ២៩៨ ស្ថិតក្នុងសង្កាត់បង្កក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់រួមដំណើរនិងបុរសពីរនាក់ទៀតបើករថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក FORTUNERពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2O-9815ធ្វើដំណើរតាមបណ្ដោយផ្លូវ ២៨៩ ទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនលុះមកដល់ចំណុចកើតហេតុខាងលើបានជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលរថយន្តឡើងលើរបាំងថ្មកល់ជាប់ទៅមុខលែងរួច។ចំណែករបាំងថ្មរងការខូចខាតបន្តិចបន្តួច។

ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ បានឲ្យអ្នកបើកបររថយន្តចុះពីលើរថយន្ត ដោយគេសង្កេតឃើញអ្នកបើកបររថយន្តដើរទ្រេតទ្រោតក្នុងស្ថាភាពសង្ស័យស្រវឹងស្រាខ្លាំងនិងបានប្រតាយប្រតប់ជាមួយសន្តិសុខដែរមកមើល ហើយច្រងេ៉ងច្រង៉ាងចង្អុលមុខអ្នកសារព័ត៌មាននិងសមត្ថកិច្ចទៀតផង ទើបសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការស្ទូចរថយន្តយកទៅរក្សាទុករងចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕ដោយ កុសល់

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម