ទំព័រដើម ទំព័រដើម ប្រកាសតែងតាំងអភិបាលរងខេត្តប៉ៃលិន ចំនួន៦រូបបន្ថែមទៀត ឱ្យចូលកាន់តំណែងជាផ្លូវការ

ប្រកាសតែងតាំងអភិបាលរងខេត្តប៉ៃលិន ចំនួន៦រូបបន្ថែមទៀត ឱ្យចូលកាន់តំណែងជាផ្លូវការ

- ពាណិជ្ជកម្ម -

 

ខេត្តប៉ៃលិន ៖ នៅរសៀលថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមជាគណៈអធិបតី ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តប៉ៃលិន ដែលពិធីនេះបានធ្វើឡើងក្រោមអធិបតីភាព លោក អ៊ុត សំអន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី មកពីមន្ទីរជុំវិញខេត្តផងដែរ។

ថ្លែងនៅក្នុងឱកាសនោះ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងក្នុងនាមជាថ្នាក់ដឹក នាំខេត្ត លោកជំទាវនឹងខិតខំប្រឹងប្រែងអភិវឌ្ឍន៍ខេត្តប៉ៃលិនឲ្យបានកាន់តែល្អប្រសើរឡើង និងត្រូវគិតគូរដោះស្រាយបញ្ហាមួយចំនួនដូចជា ទប់ស្កាត់បញ្ហាគ្រឿងញៀន ល្បែងស៊ីសងគ្រប់ប្រភេទ និងចូលរួម បង្ការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ ១៩ ដោយខិតខំធ្វើយ៉ាងណាឲ្យទទួលបាននូវលទ្ធផលល្អ តាមរយៈកាផ្សព្វផ្សាយវិធានការរបសរាជរដ្ឋាភិបាល ៣កុំ៣ការពារ ព្រមទាំងអនុវត្តវិធានការនានារបស់ក្រសួងសុខាភិបាល និងត្រូវពិនិត្យដោះស្រាយរាល់ជម្លោះដីធ្លី បញ្ហាអំពើហិង្សាក្នុងគ្រួសារ ព្រមទាំ ងបន្តផ្តល់ជូនប្រជាពលរដ្ឋក្រីក្រ ទាំងជួយដោះស្រាយបញ្ហាតម្រូវការរបស់ប្រជាពលរដ្ឋឲ្យបានត្រឹមត្រូវ និងច្បាស់លាស់ និងដោយសន្តិវិធី ទប់ស្កាត់បញ្ហាឆ្លងដែនខុសច្បាប់។

សូមបញ្ជាក់ថា ៖ អភិបាលរងខេត្តប៉ៃលិន ដែលត្រូវប្រកាសចូលកាន់តំណែងទាំងនោះរួមមាន៖
ទី១. លោក អ៊ុន ប៊ុនលី ទី២. លោក រស់ នឿន ទី៣. លោក សោ សុវណ្ណ ទី៤. លោក ងួន លីណា
ទី៥. លោក សុខ ពិសី និង ទី៦. លោក ម៉ើង លីដា ។
ចំណែកលោក សុខ ពិសី អភិបាលរងខេត្ត ដែលទើបឡើងកាន់តំណែង តំណាងឱ្យអភិបាលរង ខេត្តទាំងអស់ បានឡើងប្តេជ្ញាចិត្តថា ៖ ក្រោយរាជរដ្ឋាភិបាលផ្តល់ជូននូវមុខតំណែង ក៏សូមសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ប្រកបដោយសេចក្តីសោមនស្សរីករាយឥតឧបមា ជូនចំពោះសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកជំទាវ បាន ស្រីមុំ អភិបាលនៃគណ:អភិបាល ខេត្តប៉ៃលិន ដែលបានផ្តល់នូវការសន្តោសប្រោសប្រណីនិងមានសេចក្តីទុកចិត្ត ហើយតែងតាំងជាអភិ បាលរងខេត្តប៉ៃលិន។

ឯកឧត្តម អ៊ុត សំអន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានមានប្រសាសន៍ផ្តាំផ្ញើដល់អភិបាលរង ខេត្តទាំង៦រូប ឱ្យខិតខំបំពេញការងារភារកិច្ចរបស់ខ្លួន ដោយត្រូវសាមគ្គីផ្ទៃក្នុងឱ្យបានល្អ យកចិត្តទុកដា ក់ជួយដោះស្រាយបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋ ឱ្យទទួលបានលទ្ធផលល្អប្រសើរ ដើម្បីបន្តអភិ វឌ្ឍខេត្តប៉ៃលិនឱ្យមានការរីកចម្រើន។ ឯកឧត្តម ក៏បានបញ្ជាក់ថា ការងារធំ មិនមែនឱ្យប្រជាពលរដ្ឋបម្រើនោះទេ គឺត្រូវបម្រើប្រជាពលរដ្ឋឱ្យពេញចិត្តពេញថ្លើម ដើម្បីឱ្យពួកគាត់បន្តគាំទ្ររាជរដ្ឋាភិបាលដោយការបោះឆ្នោតជូនគ្រប់ៗគ្នា៕ដោយ ភ្នំខៀវ

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម