More

    ស្ត្រីម្នាក់សង្ស័យស្រវឹងស្រាបើករថយន្តបុករះចិញ្ចើមផ្លូវ និងបង្គោលផ្លាកសញ្ញាចរាចរណ៍ រួមនឹងម៉ូតូមួយគ្រឿង ខ្ទៀតចូលក្រោមរថយន្តកុងតឺន័រ បណ្តាលឲ្យមនុស្សប្រុសស្រីពីរនាក់ររងរបួសស្រាល

    spot_img

     

    ភ្នំពេញ: ស្ត្រីម្នាក់សង្ស័យស្រវឹងស្រារបើករថយន្តtoyota prius មួយគ្រឿងខណៈផ្លូវកំពុងចរាចរណ៍មានកាចង្អៀត បណ្ដាលឲ្យជ្រុលបុករះចិញ្ចើមផ្លូវ បែកទុយោទឹកប្រជាពលរដ្ឋ និងបង្គោលផ្លាកសញ្ញាចរាចរណ៍ផ្លូវរថភ្លើងឆ្លងកាត់ រួមនឹងម៉ូតូ scoopy មួយគ្រឿងខ្ទៀតចូលក្រោមកង់រថយន្តកុងតឺន័រកិនជាប់ពីលើបណ្ដាលឲ្យមនុស្សប្រុសស្រីពីរនាក់រងរបួសស្រាល។

    ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៩និង ៤០ នាទីយប់ថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ ២០២២ នៅតាមបណ្ដោយផ្លូវ ២០១១ កែងនឹងផ្លូវរថភ្លើង ស្ថិតក្នុងភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

    យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានហើយដឹងថាមុនកើតហេតុគេឃើញរថយន្តកុងតឺន័រមួយគ្រឿងក្បាលពណ៌បៃតងពាក់ស្លាកលេខភ្នំពេញ3C-3447ធ្វើដំណើរតាមបណ្ដោយផ្លូវ ២០១១ទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើខណៈផ្លូវកំពុងចរាចរណ៍មានការចង្អៀតបានបន្ថយល្បឿនតិចៗ ខណៈនោះក៏មានម៉ូតូមួយគ្រឿងម៉ាកហុងដា scopy ពណ៌ស ជិះដោយយុវជនម្នាក់រួមដំណើរនិងនារីម្នាក់ទៀតធ្វើដំណើរមកពីក្រោយ ស្របពេលនោះក៏មានរថយន្តtoyota prius មួយគ្រឿងពណ៌ក្រហមពាក់ស្លាកលេខភ្នំពេញ2BR-0822បើកបរដោយស្រីម្នាក់សង្ស័យស្រវឹងស្រាធ្វើដំណើរមកពីក្រោយជ្រុលបុករះចិញ្ចើមផ្លូវបណ្ដាលឲ្យបែកទុយោទឹកផ្ទះប្រជាពលរដ្ឋរួចបន្តទៅបុកម៉ូតូពីក្រោយពេញទំហឹងបណ្តាលម៉ូតូខ្ទៀតចូលកង់រថយន្តកុងតឺន័រខាងក្រោយចំហៀងខាងស្តាំកិនជាប់ពីលើ រងការខូចខាតយ៉ាងតំណាងសំណាងល្អអ្នកបើកបរនិងអ្នករួមដំណើររងរបួសស្រាល ណែករថយន្តបានបន្តទៅបុកបង្គោលផ្លាកសញ្ញាចរាចរណ៍បន្តយល្បឿនផ្លូវរថភ្លើងឆ្លងកាត់បណ្តាលឲ្យវៀច ចំណែករថយន្តបង្ករងការខូចខាតយ៉ាងដំណំទៅមុខលែងរួច។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានឲ្យអ្នកបើកបររថយន្តកុងតឺន័រថយក្រោយរួចទាញម៉ូតូចេញយកមកដាក់លើចិញ្ចើមផ្លូវរួចបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកដល់កន្លែងកើតហេតុ បន្ទាប់មកភាគីខាងរថយន្តបង្កបានប្រាប់សមត្ថកិច្ចថាសូមធ្វើការចម្រុះសម្រួលគ្នាដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕ដោយ កុសល់

    spot_img

    អត្ថបទទាក់ទង

    spot_img