More

    អុញនោះ!! បាត់ម៉ូតូចំនួន៦គ្រឿងនៅកន្លែងបញ្ញេីសន្តិសុខដេកយាមអត់ដឹងចោរចូលលួច នៅខណ្ឌពោធិសែនជ័យ

    spot_img

     

    ភ្នំពេញ ៖ ម៉ូតូហុងដាឌ្រីមចំនួន៦គ្រឿងដែលផ្ញេីនៅកន្លែងទទួលបញ្ញេីមួយកន្លែងត្រូវបានជនសង្ស័យមួយក្រុមលួចយកទៅបាត់អស់គេចខ្លួនបាត់ដោយសុវត្តិភាពបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៦ព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ នៅភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាធានីភ្នំពេញ។

    តាមប្រភពព័ត៌មានកន្លែងកេីតហេតុបានឱ្យដឹងថា ទីតាំងខាងលេីជាកន្លែងទទួលបញ្ញេីម៉ូតូ២៤ម៉ោងនឹងមានសន្តិសុខយាមត្រឹមត្រូវ លុះមកដល់ព្រឹកកេីតហេតុស្រាប់តែម្ចាស់មកយកម៉ូតូក៏ស្រាប់តែបាត់ម៉ូតូទេីបបង្កការភ្ញាក់ផ្អេីលពិនិត្យមេីលដឹងថាបាត់ចំនួន៦គ្រឿងសុទ្ធតែម៉ាកហុងដាឌ្រីម។

    ជុំវិញករណីខាងលេីគ្មាននរណាម្នាក់បញ្ជាក់ថាស្លាកលេខម៉ូតូប៉ុន្មានខ្លះនោះទេដោយម្ចាស់ទីតាំងចាក់សោរខាងក្រៅមិនអនុញាតិអោយអ្នកផ្សេងចេញចូលនោះទេទុកវេលាវាយតម្លៃនិងចរចារជាមួយម្ចាស់ម៉ូតូនៅខាងក្នុង។
    ពលរដ្ឋកំពុងព្រួយបារម្មណ៍ក្នុងមូលដ្ឋានខណៈបទល្មេីសកំពុងកេីតឡេីងជារៀងរាល់ថ្ងៃ ចំណែកល្បែងស៊ីសងក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យកំពុងកកេីតឡេីងរីកដុះដាលដូចផ្សិតតែអាជ្ញាធរមានសមត្ថកិច្ចមិនបង្ក្រាបនេះជាហេតុនាំអោយបទល្មេីសកេីតមាន៕ដោយ កុសល

     

     

    spot_img

    អត្ថបទទាក់ទង

    spot_img