ទំព័រដើម ទំព័រដើម រថយន្តLexus ប្រលះជាមួយរថយន្តដឹកទឹកកកបណ្ដាលឲ្យរងការខូតខាតយ៉ាងដំណំ

រថយន្តLexus ប្រលះជាមួយរថយន្តដឹកទឹកកកបណ្ដាលឲ្យរងការខូតខាតយ៉ាងដំណំ

- ពាណិជ្ជកម្ម -

 

ភ្នំពេញ: បុរសម្នាក់បើករថយន្ត Lexus rx-330 មួយគ្រឿងក្នុងល្បឿនលឿនមិនប្រកាន់ស្ដាំជ្រុលទៅបុករថយន្តកូរ៉េដឹកទឹកកកបើកបរបញ្ច្រាសទិសដៅគ្នាពេញទំហឹងបណ្តាលរងការខូចខាតរៀងខ្លួនយ៉ាងដំណំ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង០៣ រៀបភ្លឺឈានចូលថ្ងៃទី ០៨ខែកញ្ញា ឆ្នាំ ២០២២ នៅតាមបណ្ដោយផ្លូវសម្ដេចជាស៊ីម ស្ថិតក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខរាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្ត Lexus rx -330 មួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ2AZ-1772 ធ្វើដំណើរទើសដៅពីកើតទៅលិចក្នុងល្បឿនលឿនលុះមកដល់ចំណុចកើតហេតុខាងលើ ដោយបើកបរមិនប្រកាន់ស្ដាំ បានរេចង្កតចូលទៅកន្លងផ្លូវមួយខាងទៀត ជ្រុលបុកជាមួយរថយន្តកូរ៉េដឹកទឹកកកមួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ2AK-3372បើកបរដោយបុរសម្នាក់ធ្វើដំណើរបញ្ច្រាសទិសដៅគ្នាពីលិចទៅកើត ចំពីមុខពេញទំហឹងបណ្ដាលឲ្យរថយន្តទាំងពីរគ្រឿងរងការខូចខាតរៀងខ្លួនយ៉ាងដំណំ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុករងចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ។ដោយ កុសល់

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម