More

    ជនជាតិចិន បើករថយន្តលឿនដូចហោះ ជ្រុលទៅបុកដើមឈើមួយដើម បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ

    spot_img

     

    ភ្នំពេញ: បុរសជនជាតិចិនម្នាក់បើរថយន្តTOYOTA TACOMA មួយគ្រឿងបោះពួយក្នុងល្បឿនលឿនជ្រុលចង្កូតឡើងលើចិញ្ចើមផ្លូវបុកដើមឈើមួយដើម ពេញទំហឹងបណ្ដាលឲ្យរថយន្តរងរការខូចខាតយ៉ាងដំណំ ចំណែកដើមឈើបែកសំបកខូចខាតជិត ម៉ែត្រ។

    ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩ និង ១០ នាទីយប់ថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ ២០២២ នៅចំណុចមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងភូមិក្បាលដំរីទី២ សង្កាត់ការកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសជនជាតិចិនម្នាក់បើករថយន្តម៉ាកTOYOTA TACOMA មួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ2BD-2060ធ្វើដំណើរទើសដៅពីកើតទៅលិច ក្នុងល្បឿនលឿនដូចហោះ លុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតមកខាងស្តាំដៃឡើងលើចិញ្ចើមផ្លូវជ្រុលទៅបុកដើមឈើមួយដើមពេញទំហឹងបណ្ដាលឲ្យរថយន្តខូចខែផ្នែកខាងមុខយ៉ាងដំណំទៅមុខលែងរួច ចំណែកដើមឈើបណ្ដាលឲ្យបែកសំបកជិតមួយម៉ែត្ររងការខូចខាត។ភ្លាមនោះអ្នកបើកបរថយន្តបានចុះពីលើរថយន្តហើយគេចខ្លួនចេញពីកន្លែងកើតហេតុបាត់។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកដល់កន្លែងក់តហេតុ ហើយបានស្ទូចរថយន្តយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យរងចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់។ដោយ កុសល់

    spot_img

    អត្ថបទទាក់ទង

    spot_img