ទំព័រដើម ទំព័រដើម មន្ត្រីសាលាក្រុងម្នាក់បានលើកឡើងដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោមថា.!

មន្ត្រីសាលាក្រុងម្នាក់បានលើកឡើងដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោមថា.!

- ពាណិជ្ជកម្ម -

 

សំរាមទាំងនេះ មិនមែនជារបស់ខ្ញុំទេ បើទោះជាខ្ញុំមិនបោះចោលសំរាមផ្តេសផ្តាស់ តែដោយសារតែខ្ញុំស្រលាញ់ភាពស្អាត ខ្ញុំចង់ឃើញទីក្រុងខ្ញុំស្អាត ជាទឹកដីស្រុកកំណើតខ្ញុំ ទើបខ្ញុំមករើសសំរាម ជាមួយក្រុមហ៊ុនសំរាម សំអាតអោយស្អាតនៅកន្ទុយនាគ(ទីលានតេជោ) ខ្ញុំបានចូលរួមដើម្បីបរិស្ថានស្អាត ចុះបងប្អូនទាំងអស់គ្នាវិញ.?។

ការលើកឡើងខាងលើនេះបន្ទាប់ពីលោកបានផ្ដួចផ្ដើមគាងគរស្វែងរកបងប្អូននិងដឹកនាំក្រុមការងារដើម្បីរួមគ្នាចុះទៅសំអាតកាលពីព្រឹកថ្ងៃទី០៦ កក្កដា ២០២២នេះនៅ(ទីលានតេជោ)ក្រុងព្រះសីហនុ។គឺជាទីតាំងដែលស្រស់ស្អាតសម្រាប់ទាក់ទាញភ្ញៀវជាតិនិងភ្ញៀវអន្តរជាតិជាពិសេសបងប្អូនប្រជាពលរដ្ឋដែលសម្រាប់ពីការងារ។

សូមបងប្អូនចូលរួមទាំងអស់គ្នាដើម្បីបរិស្ថានស្អាតក្នុងការរៀបចំសណ្តាប់ធ្នាប់ សាធារណៈ រក្សាអនាម័យ-បរិស្ថាន និងសោភ័ណភាពទីក្រុង របស់យើងទាំងអស់គ្នា។ (ដោយ វ៉ាន់ នី)

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម