More

    រថយន្តស៊េរីទំនើប Forad Raptor បុកម៉ូតូNex កិ-នអូសជាច្រើនម៉ែត្របណ្ដាលយុវជនម្នា-ក់ស្លា-ប់ក្រោមរថយន្ត

    spot_img

     

    ភ្នំពេញ: យុវជនម្នាក់បានស្លាប់បាត់បង់ជីវិតនៅក្រោមរថយន្តគួរឲ្យរន្ធត់ បន្ទាប់ពីជិះម៉ូតូឆ្លងផ្លូវ ត្រូវបានរថយន្តសេរីទំនើបម៉ាកFord Raptor មួយគ្រឿងបើកបុកកិនអូសម៉ូតូនិងម្ចាស់ម៉ូតូក្រោមរថយន្តជាច្រើនម៉ែត្រ កាលវេលាម៉ោង១១និង២០នាទីយប់ថ្ងៃអង្គារ ទី៦ ខែ សីហា ឆ្នាំ២០២២ ស្ថិតតាមបណ្ដោយផ្លូវមុនីវង្ស កែងនិងផ្លូវ៣៦០ ចំណុចភ្លើងស្តុប ក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកងរាជធានីភ្នំពេញ។

    សពជនរងគ្រោះអាយុប្រហែល២០ឆ្នាំជាង ភេទប្រុស មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។

    យោងតាមប្រភពពីកន្លែងកើតបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញយុវជនម្នាក់ជិះម៉ូតូNexពណ៌សពាក់ផ្លាកលេខភ្នំពេញ1GT-3701 ធ្វើដំណើរតាមបណ្ដោយផ្លូវ៣៦០ទិសដៅពីកើតទៅលិចខណះមកដល់ចំណុចកើតហេតុខាងលើស្រាប់តែមានរថយន្តសេរីទំនើបមួយគ្រឿងម៉ាកForb Raptor ពណ៌សពាក់ផ្កាកលេខភ្នំពេញ2BP- 9157 បើកដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូព្រះមុន្នីវង្សទិសដៅពីជើងទៅត្បូងបោះពួយយ៉ាងលឿនបានជ្រុលទៅបុកចំពាក់ម៉ូតូអូសជាប់ក្រោមរថយន្តទាំងម៉ូតូនិងម្ចាស់ជាច្រើនបណ្ដាលឲ្យស្លាប់ភ្លាមៗចំណែកម្ចាស់រថយន្តក្រោយពីបង្កហេតុត្រូវសមត្ថកិច្ចឃាត់ខ្លួនយកទៅប៉ុស្តិ៍រដ្ឋបាលបឹងកេងកង៣ រងចាំប្រគល់ឲ្យជំនាញក្រុងបន្ត។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានទាក់ទងសមត្ថកិច្ចជំនាញស្នងការាជធានីភ្នំពេញមកវាស់វែងយកថយន្តនិងម៉ូតូទៅរក្សាទុករងចាំដោះស្រាយតាមផ្លូវច្បាប់។
    ដោយឡែកសពជនរងគ្រោះត្រូវបបានសាម៉ុយឯកជនដឹកយកទៅតំលក់ទុកនៅវត្តទឹកថ្លារងចាំសមត្ថកិច្ចស្រាវជ្រាវរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕ដោយ កុសល់

     

    spot_img

    អត្ថបទទាក់ទង

    spot_img