More

    អាជ្ញាធរក្រុងចម្រុះ ចុះចាប់យកសម្ភារៈរបស់បងប្អូនអាជីវករ ដែលលក់ដូរផ្លែឈេីលើចំណីផ្លូវ សាធារណៈដែលមិនអនុវត្តតាមការអប់រំណែនាំរបស់អាជ្ញាធរ.!

    spot_img

    នៅរសៀលថ្ងៃទី ០៥ ខែ កញ្ញា ឆ្នាំ ២០២២នេះ អាជ្ញាធរក្រុងចុះរៀបចំសម្រាប់ធ្នាប់សាធារណៈនៅតាមបណ្ដោយផ្លូវមុខផ្សារលើក្រុងព្រះសីហនុដឹកនាំដោយ លោកគង់ សោភា អភិបាលរងក្រុងព្រះសីហនុដែលមានការចូលរួមពី លោក ជួប សីហា ប្រធានការិយាល័យសាធារណការ ដឹកជញ្ជូន អនាម័យ បរិស្ថាន សណ្ដាប់ធ្នាប់ កងកម្លាំងកងរាជអាវុធហត្ថ មន្ទីរបរិស្ថាន ក្រុមហ៊ុនKSWM ក្រុមការងារតំណាងសង្កាត់លេខ ០៤ តំណាងសង្កាត់ 2តំណាងប្រធានផ្សារលើ បានចុះរៀបចំសណ្ដាប់ធ្នាប់ និងណែនាំជូនដំណឹង ស្តីពី ការមិនអនុញ្ញាតឲ្យយកចិញ្ចើមផ្លូវ ឬទ្រូងសម្រាលការ៉ូឡា (ថ្មក្រានិត) ដើម្បីធ្វើអាជីវកម្ម ឬចតយានយន្តផ្សេងៗគ្រប់ប្រភេទនោះទេ។

    ជាមួយគ្នានោះ លោក គង់ សោភា អភិបាលរងក្រុង ព្រះសីហនុ បានប្រាប់ឱ្យក្រុមការងារFKNEWSយើងដឹងនៅល្ងាចថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២ នេះថា ដោយមានការចង្អុលបង្ហាញពី លោក សរ កក្កដា អភិបាលនៃគណៈអភិបាលក្រុងព្រះសីហនុ បានចាត់ឱ្យរូប លោក ដែល ជា អភិបាលរងក្រុងដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពក្រុង ចុះទៅរុះរេីគោលដៅទីតាំងលក់ផ្លែឈេី ១កន្លែង នៅម្តុំមុខផ្សារលេី ក្រុងព្រះសីហនុ ដោយម្ចាស់ទីតាំងនោះមិនអនុវត្តតាមការអប់រំណែនាំរបស់អាជ្ញាធរ កន្លងមក។

    លោកបានបន្តទៀតថាមានមានកន្លែងខ្លះគាត់មិនបានសហការជាមួយនឹងអាជ្ញាធរទើបបានជាអាជ្ញាធរបានដករហូតសម្ភារៈរបស់គាត់យកមករក្សាទុកនៅសាលាក្រុង។និងកន្លែងខ្លះទៀតបានអប់រំណែនាំគាត់ឱ្យចូលរួមសហការជាមួយនឹងអាជ្ញាធរលោកបានបន្តទៀតថាចង់សំដៅថាឲ្យសាកសមមានជាទីក្រុងស្អាតផ្លូវស្អាតឆ្នេរស្អាតបន្ទប់ទឹកស្អាតតំបន់ភោជនីយដ្ឋានស្អាតហត្ថារចនាសម្ព័ន្ធថ្មីៗដែលរាជរដ្ឋាភិបាលបានរៀបចំដើម្បីថែរក្សាទាំងអស់គ្នា។

    បើតាមលោក ជួប សីហា ប្រធានការិយាល័យសាធារណការ ដឹកជញ្ជូន អនាម័យ បរិស្ថាន សណ្ដាប់ធ្នាប់ បានបញ្ជាក់បន្ថែមទៀតថា ក្នុងនោះក្រុមការងារក៏បានបន្តចុះទៅអប់រំណែនាំបងប្អូនប្រជាពលរដ្ឋ នៅទីតាំងផ្សេងៗទៀត ឱ្យចូលរួមទាំងអស់គ្នាក្នុងការរៀបចំសណ្តាប់ធ្នាប់ សាធារណៈ រក្សាអនាម័យ-បរិស្ថាន និងសោភ័ណភាពទីក្រុង ៕

    តែដោយឡែកមានអាជីវករពីទីតាំងដែលមិនព្រមអនុវត្តតាមការណែនាំរបស់អាជ្ញាធរទើបអាជ្ញាធរមានវិធានការទៅលើពីរទីតាំងនោះចាប់យកសម្ភារៈមួយចំនួនដាក់ចូលក្នុងរថយន្តក្រុមហ៊ុន kswm តែម្ដង។នឹងបានដាក់ហូតសម្ភារៈមួយចំនួនទៀតយកទៅរក្សាទុកនៅសាលាក្រុងដើម្បីប្រមៀនទៅលើអាជីវករណាដែលមិនព្រមអនុវត្តតាមការអប់រំណែនាំរបស់អាជ្ញាធរកន្លងមក។ដោយ វាន់នី

    spot_img

    អត្ថបទទាក់ទង

    spot_img