ទំព័រដើម ទំព័រដើម រថយន្តមិនស្គាល់ម៉ាក  បើកគៀរម៉ូតូជ្រុលចង្កូតទៅបុកផ្លាកសញ្ញាចរាចរណ៍មួយដើម បាក់រាបដល់ដី បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់

រថយន្តមិនស្គាល់ម៉ាក  បើកគៀរម៉ូតូជ្រុលចង្កូតទៅបុកផ្លាកសញ្ញាចរាចរណ៍មួយដើម បាក់រាបដល់ដី បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់

- ពាណិជ្ជកម្ម -

 

ភ្នំពេញ: បុរសម្នាក់ជិះម៉ូតូតាមដូងផ្លូវសុខៗស្រាប់តែមានរថយន្តមួយគ្រឿងមិនស្គាល់ម៉ាកបានបើកមកគៀរបណ្តាលឲ្យជ្រុលចង្លូតទៅបុកផ្លាកសញ្ញាចរាចរណ៍មួយដើមនៅតាមចិញ្ចើមផ្លូវបាក់រាបដល់ដី បណ្តាលឲ្យអ្នកបើកម៉ូតូរងរបួសធ្ងន់។ចំណែករថយន្តបង្កបានបន្តដំណើរទៅមុខទៀតបាត់ស្រមោល។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១និង៤០ នាទីយប់ថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ ២០២២នៅតាមបណ្ដោយផ្លូវហាណូយ កែងនឹងផ្លូវ៥៨ប៉េ ស្ថិតក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានហើយដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាវ៉េវពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1CB-3064ធ្វើដំណើរតាមបណ្ដោយផ្លូវហាណូយទិសដៅពីរជើងទៅត្បូង លុះមកដល់ត្រង់ចំណុចកើតហេតុខាងលើ ក៏មានរថយន្តមួយគ្រឿងមិនស្គាល់ម៉ាកបានធ្វើដំណើរមកពីក្រោយហើយគៀរម៉ូតូបណ្ដាលឲ្យអ្នកបើកបរម៉ូតូរេចង្កូតមួយខាងស្ដាំដៃជ្រុលទៅបុកបង្គោលផ្លាកសញ្ញាមួយដើមបាក់រាបដល់ដី ចំណែកអ្នកបើកបរម៉ូតូរងរបួសធ្ងន់។ភ្លាមនោះរថយន្តបង្កមិនបានឈប់នៅកន្លែងកើតហេតុនោះទេបានព្យាយាមបើករត់គេចចេញពីកន្លែងកើតហេតុបាត់ស្រមោល។

ក្រោយកើតហេតុប្រជាពលរដ្ឋបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ បានទំនាក់ទំនងទៅរថយន្តសង្គ្រោះបន្ទាន់ដឹកជនរងគ្រោះទៅសង្គ្រោះនៅឯមន្ទីរពេទ្យព្រះកុសុមៈហៅពេទ្យលោកសង្ឃដើម្បីសង្គ្រោះភ្លាមៗ ចំណែកម៉ូតូសមត្ថកិច្ចយកទៅរក្សាទុកបណ្ដោះអាសន្នរងចាំប្រគល់ជូនសាច់ញាតិវិញ។ដោយ កុសល់

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម