More

    នុះ!ពិតជាស្រម៉ៃខុសហើយផែនដីមិនធំទូលាយសម្រាបមុខជំនួញខុសច្បាប់របស់សត្វឥន្ទ្រីឆ្លងដែននោះទេ!

    spot_img

    ខេត្តព្រះវិហា!ស៊យធំសម្រាបសត្វឥន្ទ្រីឆ្លងដែនមួយក្បាលដែលតែងនឹកថាផែនដីពិតជាធំទូលាយសម្រាបខ្លួនហោះហើរស្វែងរកចំណីដើម្បីតែឆ្អែតក្រពះរបស់ខ្លួន១ថ្ងៃៗតែប៉ុណ្ណោះដោយមិនគិតពីទុក្ខកង្វល់របស់សត្វដទៃនោះឡើយ។

    យ៉ាងណាមុិញដូចជាជនជាតិចិនម្នាក់នេះជាដើមដែលមានសិទ្ធដើរហើរបានដោយសេរីតែការដែលដើរហើររបស់ខ្លួននេះមិនបាននាំឲ្យគេដ៏ទៃសុខសប្បាយ
    នោះឡើយបែជាមកសាបព្រោះនូវមុខជំនួញឩក្រិដ្ឋកម្មជួញដូរគ្រឿងញៀនដែលមនុស្សជាតិគេតែស្អប់ខ្ពើមភ្ជាប់មកជាមួយខ្លួន។

    យ៉ាងណាក៏ដោយក្រោមកាណែនាំនឹងចង្អុលបង្ហាញពីសំណាកឯកឩត្តមទី សុវីនថាល់ ព្រះរាជអាជ្ញាអយ្យនៃការសាលាដំបូងខេត្តព្រះវិហារបូកផ្សំនឹងភាពបុិនប្រសព្វក្នុងកាស្រាវជ្រាវពីសំណាក់កម្លាំងសមត្ថកិច្ចរបស់ស្នងការដ្ឋានគរបាលខេត្តព្រះវិហារផងនោះមកដល់នឹងម៉ោងនេះ មហិច្ឆតាក្នុងកាប្រព្រឹត្តលើមុខជំនួញដឹកជញ្ជូននឹងជួញដូរគ្រឿងញៀនឆ្លងដែនខុសច្បាប់របស់ជនឩក្រឹដ្ឋកម្មជាជនជាតិចិនពីប្រទេសឡាវឆ្លងកាត់តាមភូមិសាស្ត្រភូមិព្រះឥន្ធឃុំកំពង់ស្រឡៅ២ស្រុកឆែបខេត្តព្រះវិហារកាលពីអំឡុងថ្ងៃទី៧ខែកក្តដាឆ្នាំ២០២២កន្លងទៅរបស់ជនជាតិចិនលើមុខជំនួញជួញដូរគ្រឿងញៀនឆ្លងដែនរំលងទ្វីបក្នុងគោលបំណងដឹកយកទៅជួញដូរនឹងលក់ចែកចាយបន្តនៅឯខេត្តព្រះសីហនុ ត្រូវលេខដាក់អារក្សជាន់
    កម្លាំងសហការផែនការងាប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារក្រោមកិច្ចសម្របសម្រួលរបស់លោកវុធ សាវីព្រះរាជអាជ្ញារងនឹងជាអ្នកនាំពាក្យនៃអយ្យការសាលាដំបូងខេត្តព្រះវិហារដែលមានរហស្សនាមកណ្តាប់ដៃដែកគឺលោកបាន ពន្លៀតដែនសមត្ថកិច្ច លើកដៃបាំងភ្នែកភ្លៀងរាំងថ្ងៃរះ ទន្ទ្រាំជើងម្ខាង សត្រូវវក់វី ទន្រ្ទាំជើង២បានជ័យជំនះ រហូតតាមប្រម៉ាញ់នឹងឈានទៅបំបែកឯកទ្ទកម្មរហូតធ្វើការឃាត់ខ្លួនបាននូវមុខសញ្ញឩក្រិដ្ឋជនជួញដូរគ្រឿងញៀនដែលជាជនចិនខាងលើទទួលបាននូវភាពជោគជ័យគួរឲ្យកោតសរសើ ដែលប្រតិបត្តកាដ៏ក្តៅគគុកមួយនេះគឺបានប្រព្រឹតធ្វើឡើងកាលពីថ្ងៃទី៣០ខែសីហាឆ្នាំ២០២២កន្លងទៅថ្មីៗនេះនៅចំនុចភូមិគគីរឃុំបិតត្រាំងស្រុកព្រៃនប់ខេត្តព្រះសីហនុ។

    លោកវុធ សាវីបានបន្តទៀតថាក្នុងកិច្ចប្រតិបត្តការខាងលើកម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ដែលមានឈ្មោះTU XUERONG(ធូ សៀឡុង)ភេទប្រុសអាយុ៣៦ឆ្នាំជាជនជាតិចិន
    ក្រោយធ្វើការឃាត់ខ្លួនលើជនសង្ស័យសមត្ថកិច្ចបានឆែកឆេរកឃើញនឹងដកហូតវត្ថុតាំងពីជនសង្ស័យបានក្នុងនោះរួមមានគ្រឿងញៀនកេតាមីនចំនួន១០០ដុំដែលមានទំងន់ស្មើរនឹង១០០គីឡូនឹង៨០ក្រាម រថយន្ត១គ្រឿងទូរសព្វ័ចំនួន១គ្រឿងផងដែរ។

    បច្ចុប្បន្នក្រោយធ្វើការឃាត់ខ្លួនជនសង្ស័យរួមនឹងវត្ថុតាងខាងលើត្រូវ
    បានកម្លាំងសមត្ថកិច្ចជំនាញបញ្ជូនមកកាន់សាលាដំបូងខេត្តព្រះវិហារ បន្ថែមពីនោះលោកវុធ សាវីព្រះរាជអាជ្ញារងនឹងជាអ្នកនាំពាក្យអយ្យការសាលាដំបូងខេត្តព្រះវិហារថាជនសង្ស័យខាងលើមកដល់ពេលនេះគឺលោកបានធ្វើកាចោទប្រកាន់ទៅតាមផ្លូវច្បាប់រួចរាល់ហើយដែរ នឹងបានបញ្ជូនជនសង្ស័យខាងលើទៅចៅក្រមសេុីមសួរគឺលោកស្រីសម្ឋស្ស មុទិតា ក្នុងនោះដែរលោកស្រីដែលជាចៅក្រមសេុីបសួរក៏បានសម្រេចធ្វើកាចោទប្រកាន់ទៅជនជាតិចិនម្នាក់ដែលជាមេខ្លោងឩក្រឹដ្ឋកម្មជួញដូរគ្រឿងញៀនខាងលើទៅតាមផ្លូវច្បាប់ផងដែរ។

    ភ្ជាប់ជាមួយនឹងករណីខាងល់ើលោកវុធ សាវីព្រះរាជអាជ្ញារងក៏បានធ្វ់ើកាអំពាវនាវដល់ស្រទាប់យុវវ័យត្រូវឆ្លើយថាទេចំពោះគ្រឿងញៀន គ្រឿងញៀនជាសត្រូវរបស់យើងទាំងអស់គ្នា។ដោយ សួនក្រែង

    spot_img

    អត្ថបទទាក់ទង

    spot_img