ទំព័រដើម ទំព័រដើម បុរសម្នាក់បើករថយន្តងោកមួយភាំងជ្រុលទៅបុករបាំងថ្មពុះចែទ្រូងផ្លូវបណ្ដាល្យបាក់អស់មួយកង់ នៅស្តុបត្រឡប់បែក

បុរសម្នាក់បើករថយន្តងោកមួយភាំងជ្រុលទៅបុករបាំងថ្មពុះចែទ្រូងផ្លូវបណ្ដាល្យបាក់អស់មួយកង់ នៅស្តុបត្រឡប់បែក

- ពាណិជ្ជកម្ម -

 

ភ្នំពេញ: បុរសវ័យចំណាស់ម្នាក់បើករថយន្តម៉ាកSSANGYONG REXTON មួយគ្រឿងងោកមួយភាំងបណ្តាលរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យបាក់អស់មួយកង់ ឯរថយន្តដាច់កង់ខាងមុខខាងឆ្វេងទៅលែងរួច។

ហេតុការណ៍នេះកើនឡើងកាលពីវេលាម៉ោង ១ និង ៣០ នាទីយប់រំលងអាធ្រាតឈានចូលថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ២០២២ នៅត្រង់ចំណុចស្តុបត្រឡោកបែក តាមបណ្ដោយផ្លូវ ៥៩៨ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអ្នកដឹងថាមុនកើតហេតុគេឃើញបុរសវ័យចំណាស់ម្នាក់បើករថយន្តមួយគ្រឿងម៉ាកSSANGYONG REXTON ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2BF-3959បានបុករថយន្តកុងតឺន័រពីក្រោយនៅបណ្តោយផ្លូវ៥៩៨ ស្ថិតក្នុងទួលសង្កែទី១ ខណ្ឌឬស្សីកែវ រួចក៍ដេកលួងលក់យ៉ាងស្រួល ចំណែករថយន្តកុងតឺន័រ មិនទាមទាសំណង បានបើកបន្តដំណើរទៅមុខបាត់ លុះមួយសន្ទូះក្រោយមក មានបងប្អូនប្រជាពលរដ្ឋឃើញបានហៅឲ្យភ្ញាក់ឡើង រូចក៍បានបើករថយន្តបន្តដំណើរទៅមុខទៀត ក្នុងទើសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើ បានងោកមួយភាំងមួយភាំងបណ្តាលរថយន្តរេចង្កូតទៅខាងឆ្វេងដៃជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យបាក់អស់មួយកង់។ចំណែករថយន្តខូចខាតផ្នែកខាងមុខខាងឆ្វេងនិងដាច់កង់ទៅមុខលែងរួច។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទម្លាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕ដោយ កុសល់

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម