ទំព័រដើម ទំព័រដើម មេអាវុធហត្ថខេត្តព្រះវិហារ  លើកឡើងថា  ឋានន្តរសក្តិដែលបានបំពាក់ជូនដល់មន្ត្រី កងរាជអាវុធហត្ថខណះពេលនេះ   គឺជាកាឆ្លើយតបនូវរាល់ស្នាដៃ  ដែលយោធិនបានខិតខំប្រឹងប្រែងកន្លងមក

មេអាវុធហត្ថខេត្តព្រះវិហារ  លើកឡើងថា  ឋានន្តរសក្តិដែលបានបំពាក់ជូនដល់មន្ត្រី កងរាជអាវុធហត្ថខណះពេលនេះ   គឺជាកាឆ្លើយតបនូវរាល់ស្នាដៃ  ដែលយោធិនបានខិតខំប្រឹងប្រែងកន្លងមក

- ពាណិជ្ជកម្ម -

ខេត្តព្រះវិហារ!ឋានន្តរសក្ត័ដែលអស់លោកបានពាក់នាពេលនេះ
គឺមិនមែនជាកាបានមកដោយមិនមានការខិតខំប្រឹងប្រែងនោះឡើយ ដោយសាតែកាខិតខំប្រឹងប្រែងបំពេញតួរនាទីរបស់ខ្លួនក្នុងនាមមន្ត្រីនគរបាលយុត្តិធម៏កន្លងមកនេះហើយទើបយើងទទួលបាននូវគុណសម្បត្តិដ៏ឩត្តុង្គឩត្តម ដែលនេះជាការឆ្លើយតបមកវិញពីថ្នាក់ដឹកនាំនៃក្រសួងការពារជាតិរបស់យើង។
នេះជាកាលើកឡើងរបស់លោកឩត្តមសេនីយ៏ត្រីកង សៅគុណ មេបញ្ជាការកងរាជ
អាវុធហត្ថខេត្តព្រះវិហារ ថ្លែងលើកឡើង ខណះដែលលោកអញ្ជើញជាអធិបតីភាពនៅក្នុងពិធីបំពាក់ឋានន្តរសក្ត័ជូនដល់យោ
ធិននៃកងរាជអាវុធហត្ថចំណុះឲ្យទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារ នារសៀលថ្ងៃទី១ខែកញ្ញាឆ្នាំ២០២២នេះ។

លោកមេបញ្ជាការបានបន្តទៀតថាសមិទ្ធិផលធំៗចំនួន២ដែលកន្លងមកកម្លាំងមន្ត្រី
កងរាជអាវុធហត្ថចំណុះឲ្យបញ្ជាការដ្ឋានខេត្តព្រះវិហាររបស់យើងទាំងមូលគឺតែងបានរួមចំណែកយ៉ាងសកម្មជាមួយនឹងថ្នាក់ដឹកនាំប្រមុខរាជរដ្ឋាភិបាលរបស់ក្នុងកាប្រយុទ្ធប្រឆាំងនឹងបង្កាទប់ស្កាត់នូវការីករាល់ដាលនៃជំងឺកូវីដ១៩ដោយក្នុងបដិបទមួយនេះ
កម្លាំងមន្ត្រីកងរាជអាវុធហត្ថរបស់យើងគឺដើរតួរយ៉ាងសំខាន់ក្នុងនាមយើងជាកម្លាំងស្នូលដែលតួរនាទីភារកិច្ចក៏ដូចជាកាតព្វកិច្ចទាំងនេះគឺកម្លាំងយោធិនរបស់យើងបានបំពេញកន្លងមកបើទោះបីយើងមិនទទួលបានល្អ100%ក៏ពិតមែនតែនេះវាជាមេរៀនមួយសម្រាបកងកម្លាំងរបស់យើងដកពិសោធទៅថ្ងៃអនាគត់។

 

ទី២បន្ទាប់ពីយើងធ្វើការវាយទប់ជាមួយនឹងសត្រូវដែលគ្មានស្រមោលគឺជំងឺកូវីដ១៩ទទួលបាននូវភាពជោគជ័យ
ជាមួយនឹងថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជាក៏ដូចបងប្អូនប្រជាពលរដ្ឋរបស់យើងកន្លងមក គឺភារកិច្ចថ្មី១ទៀតរបស់យោធិនយើងក្នុងកិច្ចរក្សាការពារសណ្តាប់ធ្នាប់សាធារណជូនដល់គណបក្សនយោបាយនានាដែលមានឈ្មោះបោះឆ្នោតនៅក្នុងបញ្ជី គ.ជ.ប.ក្នុងនាមកម្លាំងមន្ត្រីនគរបាលយុត្តិធម៏គឺយើងផ្អែកលើឆន្ទះឈលើសច្ចះភាពដោយមិនលម្អៀងដើម្បីចូលរួមការពាររក្សាបាននូវសុខសុវត្ថិភាពជូនដល់គ្រប់បណ្តាគណបក្សនានាទាំងរដូវកាលនៃការឃោសនារកសំលេងឆ្នោត
ទាំងការចូលរួមបោះឆ្នោតនឹងរាប់សន្លឹកឆ្នោតដែលភាពជោគជ័យទាំងនេះហើយបានសបញ្ជាក់ឲ្យកាន់តែច្បាស់បន្ថែមទៀតនូវស្នាដៃដែលកម្លាំងរបស់យើងទទួលបាននាពេលកន្លងមកគួរជាទីមោទនះ។
ទទ្ទឹមនឹងនោះលោកមេបញ្ជាការក៏បានដាស់តឿនដល់យោធិនដែលបានបំពាក់ឋានន្តរសក្ត័នាខណះនេះហើយសូមបន្តខិតខំប្រឹងប្រែងបំពេញតួរនាទីភារកិច្ចដើម្បីចូលរួមបង្កាទប់ស្កាត់នូវរាល់បទល្មើសនានាដែលក្នុងនោះរួមមានទាំងបទល្មើសធនធានធម្មជាតិ បទល្មើសគ្រឿងញៀន បទល្មើសរត់ពន្ធទំនិញឆ្លងដែនខុសច្បាប់បទល្មើសចោឆកចោប្លន់នឹងជាពិសេសចូលរួមទប់ស្កាត់នឹងបង្ក្រាបឲ្យខានតែបាននឹងទាន់ពេលនូវការប៉ុងប៉ងនឹងបង្កើតបដិវត្តពណ៏ពីក្រុមឬក៏បក្សពួកណាមួយដែលមានចេតនាចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោតប្រកបដោយយុត្តិធម៏ត្រឹមត្រូវនឹងតម្លាភាព។

គួរបញ្ជាក់ផងដែរថាយោធិនដែលត្រូវបានបំពាក់ឋានន្តរសក្ត័ជូននាខណះនោះសរុបមានចំនួន១៥នាក់ក្នុងនោះថ្នាក់វរសេនីយ៏
ទោចំនួន៤នាក់នឹងថ្នាក់វរសេនីយ៍ត្រីចំនួន១១នាក់ផងដែរ។ ដោយ សួនក្រែង

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម