More

    ផ្ទះមួយខ្នងត្រូវបានឆាបឆេះស្ទើរទាំងស្រុង ដោយសារឆ្លងចរន្តអគ្គីសនី

    spot_img

     

    កោះកុង ÷ ផ្ទះមួយខ្នងទំហំ៧x៣៥ ត្រូវបានអគ្គីភ័យឆាបឆេះស្ទើរទាំងស្រុង កាលពីវេលាម៉ោងប្រមាណជាង៥ នាល្ងាចថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ ស្ថិតត្រង់ចំណុចហាងបាយក្តាំង ក្នុងភូមិ៣ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។

    នៅក្នុងហេតុការណ៍ខាងលើ លោក ឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការ នគរបាលខេត្តកោះកុង បានដឹកនាំ កម្លាំងការិយាល័យជំនាញ កងកម្លាំងអន្តរាគមន៍ពិសេស និងកងកម្លាំង នៃអធិការដ្ឋាននគរបាល ក្រុង ខេមរភូមិន្ទ បានមកជួយពន្លត់ រលត់ជាស្ថាពរដោយពុំមានរាលដាលដល់ផ្ទះអ្នកដ៏ទៃឡេីយ ។

    បើយោងតាមការបញ្ជាក់ពីសមត្ថកិច្ចបានអោយដឹងថា មូលហេតុដែលបង្កអោយមានអគ្គីភ័យកើតឡើង គឺបណ្តាលមកពីទុស្សេខ្សែភ្លើង ។

    សមត្ថកិច្ចអោយដឹងទៀតថា គ្រោះអគ្គីភ័យខាងលើ បណ្តាលអោយខូចខាតតុធ្វើអំពីឈើចំនួន៤០តុ កៅអីធ្វើអំពីឈើចំនួន៤០ ទូចំនួន២០ សាឡុងចំនួន០៦ឈុត
    ពួកចំនួន៤០ ឯកសារប្លង់ដី, អត្តសញ្ញាណប័ណ្ណ, សៀវភៅ ស្មាក់នៅ សំបុត្រកំណើត រួមទាំងសំលៀកបំពាក់
    និងគ្រឿងឧបករណ៍សម្រាប់ប្រើប្រាស់មួយចំនួន ទៀត តែមិនបង្កអោយមានមនុស្សស្លាប់ និងរបួសនោះទេ ៕ដោយ ញឹប សន

    spot_img

    អត្ថបទទាក់ទង

    spot_img