ទំព័រដើម ទំព័រដើម ជនជាតិចិនសង្ស័យស្រវឹង  បើករថយន្តហាយលេនឌ័រ លឿនដូចហោះ ជ្រុលបុករថយន្តព្រូស ពីក្រោយរេចង្កូតឡើងលើឃឿនការ៉ាសសាំង បុកបាក់ដើមឈើមួយដើម និងផ្លាកយីហោការ៉ាសាំងខូចខាតយ៉ាងដំណំ

ជនជាតិចិនសង្ស័យស្រវឹង  បើករថយន្តហាយលេនឌ័រ លឿនដូចហោះ ជ្រុលបុករថយន្តព្រូស ពីក្រោយរេចង្កូតឡើងលើឃឿនការ៉ាសសាំង បុកបាក់ដើមឈើមួយដើម និងផ្លាកយីហោការ៉ាសាំងខូចខាតយ៉ាងដំណំ

- ពាណិជ្ជកម្ម -

 

ភ្នំពេញ: បុរសជនជាតិចិនម្នាក់សង្ស័យស្រវឹងស្រាខ្លាំងបើករថយន្តហាយលេនឌ័រ មួយគ្រឿងខណះមេឃកំពុងភ្លៀងលឿនដូចហោះ ជ្រុលបុករថយន្តតូយ៉ូតា ព្រូស ពីក្រោយពេញទំហឹងបណ្ដាល ឲ្យរេចង្លូតឡើងលើឃឿន ការ៉ាស់សាំង បុកដើមឈើមួយដើមបាក់រាបដល់ដី និងផ្លាកយីហោ ការ៉ាស់សាំងធ្លុះធ្លាយរងការខូចខាតយ៉ាងដំណំ សំណាងល្អភាគីទាំងសងខាងមិនមានរងរបួស។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១ និង ៤៥ នាទីយប់ថ្ងៃទី ២៨ ខែសីហាឆ្នាំ២០២២ នៅត្រង់ចំណុចមុខការ៉ាស់សាំងតូតាល់ តាមបណ្តោយផ្លូវសហព័ន្ធរុស្សី ខាងលិចស្ពានអាកាសផ្សារដីហុយ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្ត តូយ៉ូតា ព្រូស មួយគ្រឿងពណ៌ស ពាក់ផ្លាកស្លាកលេខភ្នំពេញ2AF-6468ធ្វើដំណើរចុះពីលើស្ពានអាកាសផ្សារដីហុយ ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើ ក៏មានរថយន្តហាយលេនឌ័រ មួយគ្រឿងពណ៌ទឹកប្រាក់ពាក់ផ្លាកស្លាកលេខភ្នំពេញ2AN-0918បើកបរ ដោយបុរសជនជាតិចិនម្នាក់សង្ស័យស្រវឹងស្រាខ្លាំង ធ្វើដំណើរមកពីក្រោយ លឿនដូចហោះ ជ្រុលបុករថយន្តព្រូសពីក្រោយពេញទំហឹងបណ្ដាលឲ្យរថយន្តព្រូសវិលមួយជុំ ឯរថយន្តហាយលិនឌ័រ បានរេចង្កូតមកខាងស្ដាំដៃ ឡើងលើឃឿន ការ៉ាសសាំង ជ្រុលបុកដើមឈើមួយដើមបាក់រាបដល់ដីនិងបន្តទៅបុកផ្លាកយីហោការ៉ាស់សាំងធ្លុះធ្លាយរងការខូចខាតយ៉ាងដំណំ។ចំណែករថយន្តទាំងពីរគ្រឿងរងការខូចខាតយ៉ាងដំណំ។សំណាងល្អភាគីទាំងសងខាងមិនមានរងរបួស។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បាទទម្លាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕ដោយ កុសល់

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម