More

    រថយន្តព្រូស បុកជាមួយម៉ូតូរបួសធ្ងន់ពីរនាក់ រួចបើករត់បាត់

    spot_img

     

    ភ្នំពេញ: រថយន្តតូយ៉ូតា ព្រូស មួយគ្រឿងមិនចាំស្លាកលេខ បើកឆ្លងផ្លូវជ្រុលទៅបុកជាមួយម៉ូតូហុងដាឃ្លីក ពេញទំហឹងបណ្ដាលឲ្យភាគីម៉ូតូរងរបួសធ្ងន់ពីរនាក់។

    ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១យប់ថ្ងៃទី២៨ ខែសីហា ឆ្នាំ ២០២២ នៅតាមបណ្ដោយផ្លូវហាណូយ កែងផ្លូវ ៥៨ប៉េ ស្ថិតក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញរថយន្តតូយ៉ូតា ព្រូស មួយគ្រឿងមិនចាំស្លាកលេខបើកបរធ្វើដំណើរតាមបណ្តោយផ្លូវ៥៨ប៉េ ទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើកែងនិងងផ្លូវហាណូយ ក៏ជ្រុលទៅបុកជាមួយម៉ូតូហុងដា ឃ្លីក មួយគ្រឿងពណ៌សលាយក្រហមពាក់ស្លាកលេខភ្នំពេញ1JC-3839បើកបរដោយបុរសម្នាក់រួមដំណើរនិងបុរសម្នាក់ទៀតធ្វើដំណើរតាមបណ្ដោយផ្លូវហាណូយ ទៅដៅពីជើងទៅត្បូងចំពីចំហៀងពេញទំហឹងបណ្ដាលឲ្យខាងភាគីម៉ូតូដួលបោកទៅនឹងទ្រូងផ្លូវរងរបួសធ្ងន់ទាំងពីរនាក់។ចំណែករថយន្តមិនបានឈប់នៅកន្លែងកើតហេត្តនោះទេបានព្យាយាមបើករដ្ឋពីខ្លួនបាត់ស្រមោល។

    ក្រោយកើតហេតុមិត្តភក្កិជនរងគ្រោះបានមកដល់ រួចបានបានហៅម៉ូតូកង់បី ដឹកជនរងគ្រោះទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗចំណែកម៉ូតូត្រូវបានមិត្តភក្កិជួយយកត្រឡប់ទៅផ្ទះវិញ៕ដោយ កុសល់

    spot_img

    អត្ថបទទាក់ទង

    spot_img