ទំព័រដើម ទំព័រដើម កម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី៣  ឃាត់ខ្លួនជនសង្ស័យម្នាក់  ក្នុងចំណោមបក្ឌពួក៤នាក់ ករណីគាសផ្ទះ លួចយកម៉ូតូ

កម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី៣  ឃាត់ខ្លួនជនសង្ស័យម្នាក់  ក្នុងចំណោមបក្ឌពួក៤នាក់ ករណីគាសផ្ទះ លួចយកម៉ូតូ

- ពាណិជ្ជកម្ម -

 

ភ្នំពេញ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី ៣ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោមបក្សពួក៤នាក់ក្រោយពីបានធ្វើសកម្មភាពគាស់ផ្ទះរបស់ប្រជាពលរដ្ឋលួចយកម៉ូតូ ហេតុការណ៍ឃាត់ខ្លួនជនសង្ស័យខាងលើកាលពីវេលាម៉ោង ១និង ៣០នាទីរសៀលថ្ងៃទី ២៨ខែសីហាឆ្នាំ ២០២២នៅចំណុចផ្លូវបេតុងភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ ៣ ខណ្ឌមានជ័យ។

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបានមានឈ្មោះសេង ឆៃអាយុ ៣៦ឆ្នាំ មុខរបរនិងទីលំនៅមិនពិតប្រាកដ។ចំណែកបក្សពួក៣នាក់ទៀតបានរត់គេចខ្លួន។

រីឯជនរងគ្រោះមានឈ្មោះរ៉េត ដារ៉ូ អា យុ ២០ ឆ្នាំមានមុខរបរជាជាងជួសជុលទូរសព្ទស្នាក់នៅផ្ទះជួលភូមិដំណាក់ធំ ២សង្កាត់ស្ទឹងមានជ័យទី ៣ខណ្ឌមានជ័យ។

បើតាមសម្ដីលោកវរសេនីយ៍ត្រី ឯម ភារី នាប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី ៣បានប្រាប់ឲ្យដឹងថា នៅល្ងាចថ្ងៃទី ២៧ខែសីហាឆ្នាំ ២០២២ ជនរងគ្រោះបានជិះម៉ូតូម៉ាកហុងដាឌ្រីមសង់ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 1Q 4170 ចេញពីកន្លែងជួសជុលទូរសព្ទទៅផ្ទះជួលហើយទុកនៅមុខផ្ទះជួល រួចក៏ដើរទៅលេងជាមួយមិត្តភក្កិបាត់។ លុះដល់ម៉ោង ២និង៣០រំលងអធ្រាត្រឈានចូលថ្ងៃទី ២៨ខែសីហាឆ្នាំ២០២២ ជនរងគ្រោះបានត្រឡប់មកពីដើរលេងវិញស្រាប់តែបាត់ម៉ូតូអត់ឃេីញ ក៏បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ ដើម្បីឲ្យសមត្ថកិច្ចជួយធ្វើការស្រាវជ្រាវចាប់ជនសង្ស័យ។

ក្រោយពីទទួលបានពាក្យបណ្ដឹងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ ក៏បានធ្វើការស្រាវជ្រាវរហូតដល់ម៉ោង១និង៣០ ថ្ងៃខែឆ្នាំដដែល សមត្ថកិច្ចក៏បានឃេីញជនសង្ស័យខាងលើដើរនៅតាមផ្លូវបេតុងភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ៣ ក៏បានធ្វើការក៏បានឃាត់ខ្លួនយកមកធ្វើការសាកសួនៅប៉ុស្តិនគរបាលរដ្ឋបាលស្ទឹងមានជ័យទី ៣ ចំណែកបក្សពួក៣នាក់ទៀតបានរត់គេចខ្លួនបាត់ស្រមោល។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថារូបគេរួមនិងបក្ខពួកពិតជាបានធ្វើសកម្មភាពគាស់ផ្ទះចូលទៅលួចម៉ូតូរបស់ជនរងគ្រោះពិតប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី ៣កសាងសំណុំរឿងបញ្ជូនទៅកាន់អធិការដ្ឋានខណ្ឌមានជ័យដើម្បីចាត់ការបន្ត។ដោយ កុសល់

 

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម