More

    រថយន្តកូរេដឹកបន្លែ បើកបុករះរថយន្តស៊េរីទំនើប  ពីរគ្រឿងបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ

    spot_img

     

    ភ្នំពេញ: បុរសម្នាក់បើករថយន្តកូរ៉េ ដឹកបន្លែមួយគ្រឿងគេចពីរថយន្តមួយគ្រឿង ជាន់ហ្វ្តាំងមិនជាប់ជ្រុលបុករះរថយន្ត ស្តារិចមួយគ្រឿងនិងរថយន្តឡិចសុីស 570 មួយគ្រឿងទៀត ខណៈកំពុងឈប់ចាំភ្លើងស្តុបបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ។

    ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩និង ៤០ នាទីយប់ថ្ងៃទី ២៧ខែសីហាឆ្នាំ២០២២ នៅត្រង់ចំណុចភ្លើងស្តុប មុខស្ថានទូតវៀតណាម តាមបណ្ដោយផ្លូវព្រះមុនីវង្ស កែងផ្លូវ ៤២២ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ខណ្ឌចំការមន រាជធានីភ្នំពេញ។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញរថយន្តឡិចស៊ីស lx 570 ពណ៌ខ្មៅមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2BK-0890 និងរថយន្តហុីយ៉ាន់ដាយ ស្តារិច មួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ2AP-9381ដោយធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមនីវង្ស ទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើបានឈប់ចាំភ្លើងស្តុប ខណៈនោះក៏មានបុរសម្នាក់បើករថយន្តកូរ៉េដឹកបន្លែ មួយគ្រឿងក្បាលពណ៌សពាក់ស្លាកលេខភ្នំពេញ3D-5804ធ្វើដំណើរមកពីក្រោយបានពីរថយន្តមួយគ្រឿង ហើយជាន់ហ្វ្រំាងមិនជាប់ជ្រុលបុករថយន្តស្តារិចចំហៀងខាងឆ្វេងនិងរថយន្តឡិចសុីសខាងក្រោយបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកដល់កន្លែងកើតហេតុដោយខាងភាគីរថយន្តបង្ក សូមធ្វើការសម្របសម្រួល ជាមួយភាគីរថយន្តរងគ្រោះ ក្រោយពីចរចាគ្នាអស់រយៈពេលជិត មួយម៉ោង ទើបភាគីបង្ករបានចេញសំណងថ្លៃខូចខាតទៅឲ្យភាគីរថយន្តរងគ្រោះទាំងពីរដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕ដោយ កុសល់

    spot_img

    អត្ថបទទាក់ទង

    spot_img