ទំព័រដើម ទំព័រដើម តើឯណាទៅ ភូមិ.ឃុំ .មានសុវត្ថិភាព បើល្បែងស៊ីសង កំពុងរីកដូចផ្សិត នៅក្រុងសៀមរាប បែជាលោក អធិការ និងលោក ស្នងការខេត្តសៀមរាប មិនមានវិធានការបង្ក្រាប

តើឯណាទៅ ភូមិ.ឃុំ .មានសុវត្ថិភាព បើល្បែងស៊ីសង កំពុងរីកដូចផ្សិត នៅក្រុងសៀមរាប បែជាលោក អធិការ និងលោក ស្នងការខេត្តសៀមរាប មិនមានវិធានការបង្ក្រាប

- ពាណិជ្ជកម្ម -

 

ខេត្តសៀមរាប ៖ ប្រជាពលរដ្ឋ រស់នៅក្នុង ភូមិ តាវៀន សង្កាត់ សាលាកំរើក ក្រុងសៀមរាប ខេត្ត សៀមរាប មានការព្រួយបារម្ភយ៉ាងខ្លាំងពីសុវត្ថិភាព ខណៈដែលល្បែងស៊ីសងខុសច្បាប់ កំពុងតែរីកដុះដាលដូចផ្សិត នៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប ដោយមិនដែលឃើញអាជ្ញាធរ ឬសមត្ថកិច្ចពាក់ព័ន្ធ ចុះបង្ក្រាបឡើយ ។

ជាក់ស្ដែង ល្បែងស៊ីសងមាន់ជល់ online ខុសច្បាប់មួយកន្លែង យីហោ កាហ្វេ ណូគា 2 ដែលស្ថិតនៅក្នុង ភូមិ តាវៀន សង្កាត់ សាលាកំរើក ក្រុងសៀមរាប ខេត្ត សៀមរាប លេងយ៉ាងគគ្រឹកគគ្រេង ហូកញ្ច្រៀវ ធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋជិតខាង បែជាមិនឃើញសមត្ថកិច្ច ចុះមកបង្រ្កាប ។

មហាជនរង់ចាំមើលថា តើ លោកឧត្តមសេនីយ៍ទោ តេង ចាន់ណាត ស្នងការនគបាលខេត្តសៀមរាប នៅតែ បណ្ដែត បណ្ដោយ ឲ្យកើតមានបនល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ តាមប្រព័ន្ធទូរទស្សន៍អនឡាញ រីកពាសពេញក្រុងខេត្ត សៀមរាប ដែលលោកគ្រប់គ្រងបន្តទៀត រឺយ៉ាង ណា? ។

ហើយទីតាំងមួយនេះ កំពុងបើកល្បែងស៊ីសង ជល់មាន់ ហាយឡាយ តាមទូរទស្សន៍អនឡាញ ក្នុងមួយគូរៗ ខ្ទង់លានរៀល បែជាអាជ្ញាធរមានសមត្ថកិច្ច មូលដ្ឋាន សម្ងំស្ងៀម មិនបង្ក្រាប ធ្វើដូចគ្មានរឿងអ្វីកើតឡើង ! បេីទោះបីអង្គភាព សារព័ត៌មាន ព្យាយាម ខលរាយការណ៍ជូនលោក ដា ចំរើន អធិការនគរបាល ក្រុងសៀមរាប និង លោកឧត្តមសេនីយ៍ត្រី តេង ចាន់ណាត តែតេចូលគ្មានអ្នកលើក និងផ្ញើរូបភាពទីតាំង តាមប្រព័ន្ធ telegram លោកបើកមើល តែមិនបានឆ្លើយតប នោះទេ។

បើយោងតាមប្រភពបានឱ្យដឹងថា៖ ទីតាំងល្បីមាន់ជល់ online នៅក្នុងហាងកាហ្វេ ណូគា២នេះ ទើប តែបើកថ្មី ដោយសារក្រុម ញៀនល្បែងស៊ីសងនោះចេះតែចូលមក លេងដោយសំអាងថា នៅក្នុងកន្លែងនេះ ពុំមានបញ្ហាអីនោះទេ។

ប្រជាពលរដ្ឋរស់នៅក្នុងក្រុងខេត្តសៀមរាប
កំពុងមានការព្រួយបារម្ភជាខ្លាំង និងបាន
លើកឡើងថា តើឯណាទៅ(ភូមិឃុំមានសុវត្ថិភាពទាំង០៧ចំណុច) របស់រាជរដ្ឋាភិបាល បើល្បែងស៊ីសងកើតឡើងរីកដូចផ្សិតពាស ពេញក្រុងសៀមរាប ចឹងនោះ ។ សូមបញ្ជាក់ ថា កន្លងមក ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគបាលជាតិ លោកធ្លាប់មានប្រសាសន៍ ក្រើនរំលឹក ដល់អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន ទាំងអស់ ត្រូវរួមគ្នាបង្ក្រាបបទល្មើសល្បែង ស៊ីសងគ្រប់ប្រភេទ គឺមិនអោយកើតមាន ជាដាច់ ខាត ,,,តេីអាជ្ញាធរមានសមត្ថកិច្ច មូលដ្ឋានចាត់ ទុកប្រសាសន៍ ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន នៅមានប្រសិទ្ធភាពដែលឬទេ? ទើបបានជា អនុវត្តផ្ទុយពីគោលការណ៍និងផ្គើនប្រសាសន៍ថ្នាក់ដឹកនាំយ៉ាងដូច្នេះ.!។

ពលរដ្ឋសូមសំណូមពរទៅដល់ ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគបាលជាតិ ជាពិសេស ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប និង លោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប សូមមេត្តាចាត់កម្លាំងគណះបញ្ជាការឯកភាព ចុះធ្វើការទប់ស្កាត់ បង្ក្រាបទីតាំង ខាងលើនេះផងទាន៕ដោយ ឆាយ តារា

 

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម