More

    ឡង់គ្រីស័របើកលឿនក្រឡាប់ខ្លួនឯង ស្លាប់និងរបួសជាច្រើននាក់

    spot_img

    កោះកុង៖ យ៉ាងហោចណាស់ក៏មានមនុស្សស្លាប់ចំនួន២នាក់ រងរបួសធ្ងន់៣នាក់ នឹងរបួសស្រាល ០១នាក់ ក្នុងហេតុការគ្រោេះថ្នាក់ចរាចរ បើកបរល្បឿនលឿន។

    ហេតុការណ៍គួរឱ្យរន្ធុតនេះ បានកើតឡើងកាលពីវេលាម៉ោង ១០ និង ៥នាទីព្រឹក ថ្ងៃទី២៤ ខែសី ហា ឆ្នាំ២០២០ លើវិថីសាយភូថង ស្ថិតនៅភូមិជីត្រេះ ឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង។

    សម្តថកិច្ចមូលដ្ឋានបានអោយដឹងថា ករណីគ្រោះថ្នាក់ចរាចរខាងលើនេះ មូលហេតុបើកបរប្រើប្រាស់ រថយន្តក្នុងល្បឿនលឿន ជាន់ហ្វ្រាង រថយន្តធ្លាក់គ្រលុក ក្រឡាប់ដោយខ្លួនឯង បណ្ដាលឲ្យស្លាប់មនុស្សចំនួន ២នាក់ស្រី រងរបួសធ្ងន់៣នាក់ ប្រុស០១នាក់ នឹងក្មេងស្រី០១ នាក់អាយុ៨ឆ្នាំ រងរបួសស្រាល។

    អ្នកបើកបរឈ្មោះ គង់ ប៉ូល ភេទប្រុស អាយុ៨៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបូរី៩៩៩ ភ្នំពេញបើកបររថយន្តម៉ាកឡង់គ្រីស័រ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2A-9754 ខូចខាតយ៉ាងដំណំ។

    សមត្ថកិច្ចបន្តថា ក្រោយកើត ហេតុ កម្លាំងសមត្ថកិច្ចបានទៅដល់ នឹងបញ្ជូនជនរងគ្រោះ ទៅកាន់មណ្ឌលសុខភាពអណ្តូងទឹក ស្រុកបូទុមសាគរ។ រីឯសាកសពជនរងគ្រោះ សមត្ថកិច្ច បានប្រគល់អោយគ្រួសារសព យកទៅធ្វើបុណ្យតសមប្រពៃណី។ ដោយឡែករថយន្តកម្លាំងយកមករក្សាទុក នៅអធិកាដ្ឋាននគរបាលស្រុកបូទុមសាគរ៕ រូបភាព និងអត្ថបទ៖ សុគន្ធី

    spot_img
    spot_img

    អត្ថបទទាក់ទង

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    spot_img