More

    រថយន្តពីរគ្រឿងបុកគ្នាត្រង់ចំណុចផ្លូវបំបែកជាបួនបណ្ដាលឲ្យ ភាគីម្ខាងក្រឡាប់បោកផ្ទប់នឹងបង្គោលប៉ាណូ និងបណ្តាលឲ្យរងរបួសធ្ងន់ស្រាល៥ នាក់

    spot_img

     

    ភ្នំពេញ: រថយន្តកាមរីគូថស្វិតមួយគ្រឿងបើកបុក ជាមួយរថយន្តហ្វរ៉េន័រពាក់ស្លាកលេខខេមរៈភូមិន្ទ ពេញទំហឹង បណ្ដាលឲ្យរថយន្តហ្វរ៉េន័រ ក្រឡាប់បោកផ្ទប់នឹងបង្គោលប៉ាន់ណូ នឹងមានអ្នករងរបួសធ្ងន់ស្រាលចំនួន៥នាក់។

    ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១២ និង ៣០ នាទីយប់រំលងអាធ្រាតឈានចូលថ្ងៃទី២៧ ខែសីហាឆ្នាំ២០២២ នៅបូរីពិភពថ្មីសែនសុខ២ តាមបណ្ដោយផ្លូវ ១៩២៨ កែងនឹងផ្លូវ ១២ ម៉ែត្រ ស្ថិតសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់រួមដំណើរនិងរបួសពីរ នាក់ទៀតបើករថយន្តកាមរីគូទស្វិតមួយគ្រឿងពណ៌ឈាមជ្រូកពាក់ផ្លាកលេខ ឃ 3572-ភព-2 ធ្វើដំណើរតាមបណ្តយផ្លូវ ១២ម៉ែត្រ ទិសដៅពីត្បូងទៅជើងក្នុងល្បឿន លុះមកដល់ចំណុចកើតហេតុខាងលើ បានជ្រុលទៅបុកជាមួយរថយន្តហ្វរ៉េន័រ មួយគ្រឿងពណ៌ខ្មៅពាក់ផ្លាកលេខខេមរភូមិមិន្ទ01-2-7977បើកបុរសម្នាក់រួមដំណើរនិងបុរសម្នាក់ទៀត ធ្វើដំណើរតាមបណ្ដោយផ្លូវ ១៩២៨ ទិសដៅពីលិចទៅកើត ចំហៀងរថយន្តហ្វរ៉េន័រពេញទំហឹងបណ្ដាលឲ្យរថយន្តហ្វរ៉េន័រក្រឡាប់បោកផ្ទប់នឹងបង្គោលប៉ាណូ រងការខូចខាតយ៉ាងដំណំ ចំណែកអ្នកបើកបរនិងអ្នករួមដំណើរសំណាងល្អរងរបួសស្រាល ចំណែករថយន្ត កាមរីរងការខូចខាតស្ទើរទាំងស្រុង និងរងរបួសធ្ងន់ទាំងបីរនាក់។ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះភ្លាមៗ។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទាំង ពីរ គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕ដោយ កុសល់

     

    spot_img

    អត្ថបទទាក់ទង

    spot_img