More

    ទីតាំងល្បែងខុសច្បាប់ តាមទូរទស្សន៍អនឡាញ មួយកន្លែង យីហោកាហ្វេ( 79 ) លេងយ៉ាងរលូន ខណៈដែល លោកអធិការក្រុងសៀមរាប និងលោកស្នងការខេត្តសៀមរាប ធ្វើជាមើលមិនឃើញ

    spot_img

     

    ខេត្តសៀមរាប ៖ តាម សេចក្តីរាយការណ៍ ថា នៅ ក្នុង ក្រុង សៀមរាប មានការ បើក ឱ្យ លេងល្បែង ស៊ីសង ខុសច្បាប់ តាម {ទូរ ទស្សន៍ អនឡាញ}មួយកន្លែងកំពុងបង្កប់ក្នុងហាងកាហ្វេ រយីហោ {កាហ្វេរ79) ស្ថិតក្នុង ភូមិខ្នាថ្មី សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ជា រៀងរាល់ថ្ងៃ គេ តែងតែ សង្កេត ឃើញ មានការ បើក យ៉ាង រំភើយ ដោយ រលូន ហើយ គេ បាន ដាក់ ការ សង្ស័យ ថា សមត្ថកិច្ច មួយ ចំនួន បាន ទទួល លាភសក្ការៈ ជា ថ្នូរ នឹង ការ មិន បង្ក្រាប ដោយ ផ្គើន ទៅ នឹង បទបញ្ជារ របស់ ប្រមុខ នៃ រាជរដ្ឋាភិបាល យ៉ាង ពេញទំហឹង ។

    យោង តាម ប្រភព ព័ត៌មាន បាន ទម្លាយ ឱ្យ ដឹង ថា សមត្ថកិច្ច មូលដ្ឋាន ភូមិ ខ្នាថ្មី សង្កាត់ ជ្រាវ ក្រុង សៀមរាប ខេត្ត សៀមរាប រក្សា ទុក ទីតាំង ល្បែង ខុសច្បាប់ តាម {ទូរ ទស្សន៍ អនឡាញ}មួយកន្លែងកំពុងបង្កប់ក្នុងហាងកាហ្វេ រយីហោ {កាហ្វេរ79) ធ្វើ អ្វី ឬ ក៏ ជា ឆ្នាំងបាយ ។

    ប្រភព បន្ត ទៀត ថា សមត្ថកិច្ច ហាក់ដូចជា បើកភ្លើង ឱ្យ មាន ល្បែង ពាសពេញ ទាំង ក្រុង ទេសចរណ៍ មួយ នេះ ដោយ ពុំ មានការ ខ្លាចញញើត នឹង ច្បាប់ ទាល់តែ សោះ ទ ង្វើ បែប នេះ ទំនងជា សមត្ថកិច្ច នៅ ក្នុង មួល ដ្ឋា ន មួយ ចំនួន ត្រូវ ថ្នាំ សណ្ដំ ជាប់ ត្រគាក អស់ហើយ មើលទៅ ។ ការ បើក ឱ្យ លេង ដោយ ចំហរ គឺ វា បាន ល្មើស នឹង បទបញ្ជា គោលនយោបាយ ភូមិ ឃុំ មាន សុវត្ថិភាព ទាំង ៩ ចំណុច របស់ ប្រមុខ រាជរដ្ឋាភិបាល យ៉ាង ពេញទំហឹង ។

    យោង តាម ប្រភព ព័ត៌មាន បានឱ្យ ដឹង ថា ការ លេងល្បែង ដោយ ចំហ នៅ ក្នុង ក្រុង សៀមរាប រាល់ ថ្ងៃនេះ ។ ដោយ ពុំ មានការ ហាមប្រាម ឬ បង្ក្រាប ពី សំណាក់ សមត្ថកិច្ច មូលដ្ឋាន ឲ្យ បាន ថមថយ នោះ ទេ ។

    មជ្ឈដ្ឋាន ពលរដ្ឋ នាំ គ្នា សង្ស័យ ថា ទីតាំងមួយនេះ គឺជា ឆ្នាំងបាយ របស់ សមត្ថកិច្ច ។ ដូច ពាក្យចាស់ លោក ពោល ថា យល់ ញាតិ ឃ្លាត ច្បាប់ បណ្ដាល ឲ្យ កើត មាន ចោរលួច ចោរឆក់ ចោរប្លន់ និង គ្រឿងញៀន ជាដើម ។

    ប្រភព បាន បនបន្ថែមថា សមត្ថកិច្ច មួយ ចំនួន បាន ទទួល លាភសក្ការៈ ជា ថ្នូរ នឹង ការ មិន បង្ក្រាប ដោយ ផ្គើន ទៅ នឹង បទបញ្ជារ របស់ ប្រមុខ នៃ រាជរដ្ឋាភិបាល យ៉ាង ពេញទំហឹង ។

    ទាក់ទិន នឹង ករណី ល្បែង ដុះ ស្លែ ក្នុង ក្រុង សៀមរាប នេះដែល ធ្វើ ឱ្យ ពលរដ្ឋ មានការ ព្រួយបារម្ភ យ៉ាង ខ្លាំង អំពី សន្តិសុខ សុវត្ថិភាព របស់ ពួក គាត់ នៅ ពេល យប់ ខ្លាច កើត មានការ ឆក់ ប្លន់ នៅ តាម ផ្ទះ របស់ ពួក គាត់ ។

    គួរ បញ្ជាក់ ផង ដែរ ថា ពលរដ្ឋ បាន រិះគន់ ចំ ៗ ទៅ លើ សមត្ថកិច្ច ថា ក្នុង ការ បង្ក្រាប បទល្មើស ល្បែងស៊ីសង បាន តែ អ្នក តូចតាច ប៉ុណ្ណោះ ចំពោះ អ្នកមាន អំណាច ដែល បើក លេង រាល់ថ្ងៃ ឬ មេ ឆ្នោត ធំ ៗ មិន ដែល ឃើញ សមត្ថកិច្ច ចាប់ បានឱ្យ ពលរដ្ឋ ឃើញ ទាល់តែ សោះ ដូច្នេះ ហើយ ទើប ពួក គាត់ បាន និយាយ ខ្សឹប ត ៗ គ្នា ថា បើ មាន លុយ សូក គេ ហើយ នោះ រឿង អី គេ មក ចាប់ ទៅ ពួក គេ ចាប់ បាន តែ អ្នកក្រ ទេ សូម ពិចារណា ទាំងអស់ គ្នា ផង ទាន ៕

    ពាក់ព័ន្ធល្បែងស៊ីសងខាងលើប្រជាពលរដ្ឋក្នុងមូលដ្ឋានសង្ឃឹមថា៖លោក តេង ចន្ទ័ណាត ស្នងការខេត្តខេត្តសៀមរាប និងចង្អុលបង្ហាញដល់មន្ត្រីក្រោមឱវាទរបស់ខ្លួនដើម្បីចុះស្រាវជ្រាវដើម្បីទប់ស្កាត់និងបង្ក្រាបរាល់បទល្មើសល្បែងស៊ីសងនៅក្នុងក្រុងសៀមរាបនិងគោរពទៅតាមការណែនាំដល់ខ្ពង់ខ្ពស់ពីសម្ដេចក្រឡាហោម ស ខេង ដើម្បី រក្សាសន្តិសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននិងគោរពតាមគោលនយោបាយភូមិ/ឃុំ/រឺស្រុកមានសុវត្ថភាពទាំង៧ ចំណុចឲ្យមានប្រសិទ្ធភាពខ្ពស់និងរួមចំណែកបញ្ជៀសករណីអំពើចោរកម្មផ្សេងៗដូចជា៖លួច-ឆក់-ប្លន់-គាស់ផ្ទះនិងជាពិសេសអំពើហិង្សាក្នុងគ្រួសារដោយផ្ដើមចេញពីល្បែងទាំងនេះព្រោះថាល្បែងជាដើមចមនេះការបង្ករបង្កើតបទល្មើស។ដោយ តារា

    spot_img
    spot_img

    អត្ថបទទាក់ទង

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    spot_img