More

    រថយន្ត Lexus LX-570 បើកបត់ត្រឡប់ក្រោយមិនប្រយ័ត្ន ត្រូវម៉ូតូបើកលឿនបុកពីចំហៀង បណ្ដាលឲ្យបុរសម្នាក់រងរបួស

    spot_img

     

    ភ្នំពេញ: រថយន្តស៊េរីទំនើប Lexus LX- 570 មួយគ្រឿងបើកបត់ត្រឡប់ក្រោយខ្វះការប្រុងប្រយ័ត្ន ត្រូវបានបុរសម្នាក់ជិះម៉ូតូលឿនចាប់ហ្វ្រាំងមិនជាប់ជ្រុលបុកពីចំហៀងរថយន្ដពេញទំហឹងបណ្ដាលឲ្យផុងកៀបជាប់គ្នា និងរងរបួសជើងម្ខាង។

    ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៧ និង ៣០ នាទីយប់ថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២២ នៅត្រង់ចំណុចមុខក្រុមហ៊ុនស្រាបៀរកម្ពុជា តាមបណ្ដោយផ្លូវ ២១៧ ស្ថិតក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោរាជធានីភ្នំពេញ។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញរថយន្តស៊េរីទំនើបម៉ាក Lexus LX-570 មួយគ្រឿងពណ៌សពាក់ផ្លាក លេខកណ្ដាល2C-1890ធ្វើដំណើរតាមបណ្ដោយផ្លូវ២១៧ ទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើ បានបត់ឆ្វេងដៃបម្រុងត្រឡប់ក្រោយវិញ ខណៈនោះក៏មានម៉ូតូហុងដាឌ្រីម C125ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅពាក់ផ្លាកលេខព្រៃវែង1O-7883បើកបរដោយបុរសម្នាក់ធ្វើដំណើរបញ្ច្រាស ទិសដៅគ្នាពីត្បូងទៅជើងក្នុងល្បឿនលឿនចាប់ហ្វ្រាំងមិនជាប់ជ្រុលបុកពីជំហៀងរថយន្តផ្នែកខាងស្ដាំពេញទំហឹងបណ្ដាលឲ្យផុងចូលក្នុងកង់ម៉ូតូកៀបជាប់និងកង់រថយន្ត និងបណ្ដាលឲ្យរងការខូចខាតរៀងខ្លួនយ៉ាងដំណំ ចំណែកអ្នកបើកបរម៉ូតូបានរងរបួសជើងម្ខាង ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងជំនាញបានចុះដល់កន្លែងកើតហេតុ រួចធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋានននគរបាលខណ្ឌដង្កោរងចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕ដោយ កុសល់

    spot_img

    អត្ថបទទាក់ទង

    spot_img