ទំព័រដើម ទំព័រដើម អភិបាលរង នៃគណអភិបាលខេត្តព្រះវិហារ ចំនួន៤រូប  ត្រូវបានប្រកាស ឲ្យចូលកាន់មុខតំណែងជាផ្លូវការ

អភិបាលរង នៃគណអភិបាលខេត្តព្រះវិហារ ចំនួន៤រូប  ត្រូវបានប្រកាស ឲ្យចូលកាន់មុខតំណែងជាផ្លូវការ

- ពាណិជ្ជកម្ម -

ខេត្តព្រះវិហារ!អភិបាលរងនៃគណអភិបាលខេត្តព្រះវិហារចំនួន៤រូបត្រូវបាន
ប្រកាសឲ្យចូលកាន់មុខតំណែងជាផ្លូវការ។

ដែលពិធីនេះគឺបានប្រារព្វធ្វើឡើងនៅរសៀលថ្ងៃទី២៥ខែសីហាឆ្នាំ២០២២ក្រោមអធិបតីភាពឯកឩត្តម អ៊ុ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នឹងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម
ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។


ក្នុងនោះដែរក៏មានវត្តមាននៃការអញ្ជើញចូលរួមពីសំណាកឯកឩត្តមគីម រិទ្ធីអភិបាលនៃគណអភិបាលខេត្តព្រះវិហារ ឯកឩត្តមប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឩត្តមប្រធានសាលាដំបូងខេត្ត ឯកឩត្តមព្រះរាជអាជ្ញាសាលាដំបូងខេត្តរួមនឹងឯកឩត្តលោកជំទាវដែលជាអភិបាលរងខេត្ត ថ្នាក់ដឹកនាំកងកម្លាំងទាំង៣ អស់លោក លោកស្រីដែលជាអភិបាលនៃគណអភិបាលក្រុងស្រុកទាំង៨ ប្រធានអនុប្រធានមន្ទីរបណ្តាអង្គភាពនានា ចំណុះឲ្យរដ្ឋបាលខេត្តព្រះវិហារ ជាច្រើនរូបផងដែរ។

ឯកឩត្តមគីម រិទ្ធីអភិបាលនៃគណអភិបាលខេត្តព្រះវិហារបានអញ្ជើញមានប្រសាសន៏រាយការណ៏ជូនគណអធិបតីក៏ដូចជាអង្គពិធី អំពីស្ថានភាពសាស្ត្រជាទូទៅរបស់ខេត្ត។

ខេត្តព្រះវិហារគឺមានផ្ទៃដីសរុប ១៣៨២១៧៦ម៉ែត្រក្រឡាដែលមានផ្លូវប្រវែង២៩៨គីឡូម៉ែតពីរាជធានីភ្នំពេញមកដល់ទីរួមខេត្តព្រះវិហារ កាត់តាមផ្លូវជាតិលេខ៦នឹងលេខ៦២មាន ព្រំប្រទល់ខាងជើងជាប់នឹងប្រទេសថៃប្រវែង១២៩គ.មនឹងប្រទេសឡាវប្រវែង១៤០គ.ម ដែលមានលក្ខណះជាជួរភ្នំ ព្រៃ នឹង១ផ្នែកជាទន្លេ ខាងត្បូងទល់នឹងខេត្តកំពង់ធំ ខាងកើតទល់និងខេត្តស្ទឹងត្រែង ខាងលិចទល់ខេត្តសៀមរាបនឹងឩត្តរមានជ័យ រដ្ឋបាលខេត្តព្រះវិហារចែកជា៧ស្រុកនឹង១ក្រុង មាន៤៩ឃុំនឹង២សង្កាត់ មានភូមិ២៣២ភូមិប្រជាពលរដ្ឋសរុបទូទាំងខេត្តមានចំនួន៦២២៩៦គ្រួសារ ស្មើរនឹងចំនួនមនុស្ស២៥៣៤០៤នាក់ស្រីមានចំនួន១២៧៣២៦នាក់ ដង់សុីតេប្រជាពលរដ្ឋប្រមាណ១៨នាក់ក្នុង១គីឡូម៉ែត្រក្រឡា។

ឆ្លៀតក្នុងឪកាសនោះដែរឯកឩត្តម អ៊ុ ម៉ារ៉ារដ្ឋលេខាធិការនឹងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេងឩបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃក៏បានអញ្ជើញមានមតិផ្តាំផ្ញើរទៅកាន់អភិបាលរងនៃគណអភិបាលខេត្តព្រះវិហារដែលទើបប្រកាសចូលកាន់នូវមុខតំណែងថ្មីក៏ដូចជាអង្គពិធីទាំងមូលថា
ដើម្បីពង្រឹងប្រសិទ្ធិភាពក្នុងការដឹកនាំ នឹងកាគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិនិមួយៗ រាជរដ្ឋាភិបាលបានសិក្សារៀបចំច្បាប់ស្តីពីវិសោធនកម្មលេខ១៤០ ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានីខេត្តក្រុងស្រុកខណ្ឌក្នុងគោលបំណងកែសម្រួល
ចំនួនគណអភិបាលរាជធានីខេត្តក្រុងស្រុកខណ្ឌដើម្បីបង្កើនធនធានមនុស្សដែលបានដាក់ចេញអនុក្រឹត្ស១១៩អ.នុក្រ
ស្តីពីកំណត់ចំនួនគណអភិបាលរាជធានីគណអភិបាលខេត្តគណអភិបាក្រុងគណអភិបាលស្រុកគណអភិបាលខណ្ឌតាមស្មារតីអនុក្រឹត្រនេះសម្រាបខេត្តព្រះវិហាររាជរដ្ឋាភិបាលបានសម្រេចបន្ថែមអភិបាលរងនៃគណអភិបាលខេត្តចំនួន៤រូបនឹងក្រុងស្រុកនិមួយៗរបស់ខេត្តព្រះវិហារបន្ថែមអភិបាលរងក្រុងស្រុក
ចំនួន២រូបបន្ថែមទៀតផង។

ឯកឩត្តមបន្តទៀតថាដោយយោងតាមលិខិត១១៩ខាងលើនឹងផ្អែកតាមកាពិនិត្យដើម្បីវាយតំលៃលក្ខណះសម្បត្តិសមត្ថភាពបទពិសោធការងារបស់មន្ត្រីរាជនាពេលកន្លងមករាជរដ្ឋាភិបាលបានសម្រេចតែងតាំងអភិបាលរងនៃគណអភិបាលខេត្តព្រះវិហារចំនួន៤រូបដែលក្នុងនោះរួមមាន!
ទី១.លោក មិន សុីថា ពីមុនជាអនុប្រធាននាយកដ្ឋានកិច្ចការ រដ្ឋបាលក្រុងស្រុកឃុំសង្កាត់នៃក្រសួងមហាផ្ទៃបច្ចុប្បន្នត្រូវបានតែងតាំងជាអភិបាលរងនៃគណអភិបាលខេត្តព្រះវិហារ
ទី២.លោកអ៊ុក គឹមសាន ពីមុនមន្ត្ត្រីរដ្ឋបាលជាន់ខ្ពស់របស់ក្រសួងមហាផ្ទៃ
បច្ចុប្បន្នត្រូវបានតែងតាំងជាអភិបាលរងនៃគណៈអភិបាលខេត្តព្រះវិហារ
ទី៣.លោកសុខ សាន្តដារ៉ាពីមុនជាអភិបាលស្រុកឆែបបច្ចុប្បន្នត្រូវបានតែងតាំងជាអភិបាលរងនៃគណៈអភិបាលខេត្តព្រះវិហារ
ទី៤.លោក យឹម បញ្ញាពីមុនជានាយករងទីចាត់ការបច្ចុប្បន្នត្រូវបានតែងតាំងជាអភិបាលរងនៃគណអភិបាលខេត្តព្រះវិហារ។

ជាមួយគ្នានោះដែរឯកឩត្តមរដ្ឋលេខាធិការក្រសួងមហាផ្ទៃក៏បានជំរុញដល់លោកអភិបាលរងនៃគណអភិបាលខេត្តទាំង៤រូបដែលទទួលបានកាតែងតាំងនូវមុខតំណែងថ្មីនាពេលនេះដោយធ្វើយ៉ាងណាត្រូវ
ខិតខំប្រឹងអនុវត្តតួរនាទីភារកិច្ចរបស់ខ្លួន
តាមរយះចំណេះដឹងសមត្ថភាពនឹងបទពិសោធដែលមានពីមុនមកដើម្បីបន្តចូលរួមក្នុងកាងារដឹកនាំគ្រប់គ្រងអភិវឌ្ឍន៏
ខេត្តព្រះវិហារឲ្យកាន់តែមានភាពរីកចម្រើនទទួលបានលទ្ធផលថ្មីៗបន្ថែមទៀត។ដោយ សួនក្រែង

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម