More

    ជនជាតិចិនស្រវឹងស្រា ប្រើសុទ្ធតែជើងរន្ទះដាក់សមត្ថកិច្ច ចុងក្រោយជាប់ខ្នោះ

    spot_img

    ភ្នំពេញ៖ នៅវេលាម៉ោង០២ រំលងអាធ្រាត្រឈានចូលថ្ងៃទី ២៤ ខែសីហាឆ្នាំ ២០២០ កម្លាំងនគរបាលប៉ុស្តិ៍ទឹកថ្លាល្បាត នៅតាមភូមិសាស្ត្រ ក៏ប្រទះឃើញបុរសជនជាតិចិនម្នាក់ ស្រវឹងស្រាដេកស្រាត ខណៈនោះសមត្ថកិច្ច ក៏បានចូលសួរនាំ តែបុរសជនជាតិចិនស្រវឹងស្រាខាងលើនោះ បានក្រោកឡើងដេញវាយទៅ លើសមត្ថកិច្ចនិងប្រើជើងរន្ទះ ធ្វើឲ្យសមត្ថកិច្ចទប់ទល់មិនបានរត់ចេកជើងគ្នា រួចហៅកម្លាំងមកថែមឲ្យចុះមកជួយគ្នា បង្កឲ្យមានភ្ញាក់ផ្អើលនៅ ចំណុចចុងស្ពានអាកាសផ្សារដីហុយ ខាងលិចប្រមាណជា ៣០ ម៉ែត្រ តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ ទឹកថ្លាខណ្ឌសែនសុខរា ជធានីភ្នំពេញ។

    សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា មុនកើតហេតុកម្លាំងនគរបាលប៉ុស្តិ៍ទឹកថ្លា បានល្បាតនៅក្នុងភូមិសាស្ត្រ ដើម្បីស្ទប់ស្កាត់បទល្មើសផ្សេងៗនៅក្នុងមូលដ្ឋាន ក៏ប្រទះឃើញជនជាតិចិនម្នាក់ ស្រវឹងស្រាជោកដេកស្រាត ននោល គោក ខណះ ខណៈនោះសមត្ថកិច្ច ក៏បានធ្វើការសួរនាំ ស្រាប់តែជនជាតិចិនខាងលើ បានក្រោកឡើងលោតមកវាយ ទៅលើសមត្ថកិច្ចជាច្រើនដៃ និងធាក់ម៉ូតូសមត្ថកិច្ច និងអ្នកសារព័ត៌មានដួលរាយពេញផ្លូវ។សមត្ថកិច្ចបានបន្តទៀតថា ដោយឃើញបែបនេះសមត្ថកិច្ច បានទាក់ទងហៅកម្លាំងឲ្យចុះមកជួយអន្តរាគមន៍គ្នា និងធ្វើការឃាត់ខ្លួនជាបណ្ដោះអាសន្ន រួចបានយកខោមកឲ្យស្លៀក បន្ទាប់មកក៍មានមិត្តភក្តិបុរសជនជាតិចិន ខាងលើបានចុះមក និងនាំគ្នាទិញទឹកសុទ្ធ ជាច្រើនកេះ ដើម្បីយកមកស្រោចទៅលើ ដើម្បីឱ្យស្វាង បន្ទាប់មកមិត្តភក្តិ បាននាំយកទៅកន្លែងស្នាក់នៅវិញ៕ រូបភាព និងអត្ថបទ៖​ស៊ីន កុសល

    spot_img
    spot_img

    អត្ថបទទាក់ទង

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    spot_img