More

    ជនសង្ស័យ ជាមុខសញ្ញាឆក់យក ទូរស័ព្ទដៃចំនួន០២នាក់  ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន

    spot_img

     

    (បាត់ដំបង)ដោយអនុវត្ត តាម ការណែនាំ បញ្ជា ផ្ទាល់ ពី ឯកឧត្ដម ឧត្តមសេនីយ៍ ទោ សាត គឹមសាន ស្នងការ ក៏ដូចជាមាន ការ សម្របសម្រួល ទៅ លេី នីតិវិធី ពី ឯកឧត្ដម កែវ សុជាតិ ព្រះរាជអាជ្ញា នៃ អយ្យការ អម សាលាដំបូងខេត្តបាត់ដំបងផងនោះ នៅ ថ្ងៃទី ២៣ ខែ សីហា ឆ្នាំ ២០២២ វេលាម៉ោង ១៤និង៤៨ នាទី នៅ ចំណុច ភូមិ កម្មករ សង្កាត់ ស្វាយ ប៉ោ ក្រុង បាត់ ដំបង លោក វរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យ នគរបាល ព្រហ្មទណ្ឌ កម្រិត ស្រាល បាន ដឹកនាំ កម្លាំង ក្រុមអន្តរាគមន៍ បង្ការបង្ក្រាប ចុះប្រតិបត្តិការបង្ក្រាប ករណីលួច មាន ស្ថានទម្ងន់ទោស ( ឆក់យក ទូរស័ព្ទដៃ ) ០១ ករណី និង បាន ធ្វេីការ នាំខ្លួន ជនសង្ស័យ ចំនួន ០២ នាក់ ។

    លោក វរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យ នគរបាល ព្រហ្មទណ្ឌ កម្រិត ស្រាល បានបញ្ជាក់ថា! ជនសង្ស័យត្រូវបានឃាត់ខ្លួន ទី១-ឈ្មោះ រឿន ឯក លេនីន ភេទប្រុស អាយុ ២១ ឆ្នាំ មានទីលំនៅ ភូមិ វត្តតាមិម ឃុំ អូរដំបង ១ ស្រុក សង្កែ ខេត្ត បាត់ ដំបង ( ជា អ្នក ឌុប ) ទី២-ឈ្មោះ រ៉េត ដារ៉ា ភេទប្រុស អាយុ ២៣ ឆ្នាំ មានទីលំនៅ ភូមិ បោះពោធិ៍ ឃុំ អូរដំបង ១ ស្រុក សង្កែ ខេត្ត បាត់ ដំបង ( ជា អ្នក ធ្វេី សកម្មភាព ឆក់ ) ។

    លោបានបញ្ជាក់ទៀតថា ជាមួយការឃាត់ខ្លួនជនសង្ស័យខាងលើ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន ៖
    – ម៉ូតូម៉ាក យ៉ាម៉ាហា ស៊េរី ចាស់ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1K-1668 ចំនួន០១គ្រឿង
    – ទូរស័ព្ទដៃ ម៉ាក VIVI Y21 ពណ៌ ទឹកប៊ិច ចំនួន០១ គ្រឿង ( ជារបស់ ជនរងគ្រោះ ) ។

    គួរបញ្ជាក់ថា កាលពី ថ្ងៃទី ២២ ខែ សីហា ឆ្នាំ ២០២២ វេលាម៉ោង ១៥និង៣០ នាទី នៅ ចំណុច ភូមិ រំចេក៤ សង្កាត់ រតនៈ ក្រុងបាត់ដំបង ជនសង្ស័យ ទាំង ០២ នាក់ខាងលើ បាន ធ្វេី សកម្មភាពឆក់ យក ទូរស័ព្ទដៃ របស់ ជនរងគ្រោះ ឈ្មោះ ម៉ម ស្រី ណា ភេទស្រី អាយុ ២០ ឆ្នាំ មានទីលំនៅ ភូមិ កកោះ ឃុំ កកោះ ស្រុក មោងឬស្សី ខេត្ត បាត់ ដំបង នៅ ពេល ដែល ជនរងគ្រោះ កំពុង ជិះ ម៉ូតូ នៅ តាម ដង ផ្លូវ ។

    ក្រោយពីឃាត់ខ្លួនជនសង្ស័យខាងលើរហូតមកដល់ពេលនេះត្រូវបានការិយាល័យ ជំនាញ កំពុង ធ្វេីការ កសាង សំណុំរឿង ដេីម្បី បញ្ជូន ទៅ សាលា ដំបូង ខេត្ត បាត់ដំបង ចាត់ការ បន្ត តាម នីតិវិធី ៕ដោយ កុសល់

    spot_img

    អត្ថបទទាក់ទង

    spot_img