More

    ឯកឧត្តម គួច ចំរើន អភិបាល ខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត លើករណី ការទិញលក់ពលកម្ម ការជួញដូរ និងការបង្ខាំងមនុស្សដោយខុសច្បាប់

    spot_img

    នៅរសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត លើករណី ការទិញលក់ពលកម្ម ការជួញដូរ និងការបង្ខាំងមនុស្សដោយខុសច្បាប់ នៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ។ តាមរយៈស្មារតីអង្គប្រជុំ បានដាក់ចេញវិធានការដូចខាងក្រោម៖

    ១- គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ ដោយមានឯកឧត្តមព្រះរាជអាជ្ញា ជាអ្នកដឹកនាំការស្រាវជ្រាវ និងសម្របសម្រួលនីតិវិធី ពាក់ព័ន្ធនឹងការទិញ-លក់ពលកម្ម ការជួញដូរ ការបង្ខំាង និងត្រូវចាប់ខ្លួនជនល្មើសយកមកផ្តន្ទាទោសតាមច្បាប់ឱ្យបានធ្ងន់ធ្ងរជាដាច់ខាត។

    ២-ចំពោះទីតាំងដែលជនល្មើសប្រើប្រាស់សម្រាប់ការទិញ-លក់កម្លាំងពលកម្ម ការជួញដូរ និងការបង្ខាំងមនុស្សដោយខុសច្បាប់ គឺត្រូវបិទអាជីវកម្មជាដាច់ខាត និងនាំយកជនល្មើស និងម្ចាស់ទីតាំងដែលចូលរួមសមគំនិត មកផ្តន្ទាទោសតាមច្បាប់ឱ្យបានធ្ងន់ធ្ងរ និងដោយគ្មានការលើកលែងឡើយ។

    សូមជម្រាបជូនថា ចំពោះប្រតិបត្តិការស្រាវជ្រាវ និងបង្រ្កាបករណីការទិញ-លក់ពលកម្ម ការជួញដូរ និងការបង្ខាំងមនុស្សដោយខុសច្បាប់ នៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ អាជ្ញាធរពាក់ព័ន្ធ នឹងអនុវត្តឱ្យបានហ្មត់ចត់ជាទីបំផុត ដោយស្រាវជ្រាវឱ្យដល់ឫសគល់ និងមេក្លោង ដើម្បីនាំខ្លួនជនល្មើសមកផ្តន្ទាទោសតាមច្បាប់ឱ្យខាងតែបាន។ដោយ វាន់នី

     

    spot_img

    អត្ថបទទាក់ទង

    spot_img