More

    នាយឩត្តមសេនីយ៏អគ្គស្នងការរងប្រធាននាយកដ្ឋានបុគ្គលិកថ្លែងអំណគុណដល់មន្ត្រីនគរបាលជាតិនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារកន្លងមកបានបំពេញភារកិច្ចធំៗចំនួន២ទទួលបាននូវភាពជោគជ័យគួរជាទីមោទន:

    spot_img

    ខេត្តព្រះវិហារ!នាយឩត្តមសេនីយ៏អគ្គស្នងការរងនឹងជាប្រធាននាយកដ្ឋានបុគ្គលឹកតំណាងដ៏ខ្ពង់ខ្ពស់នាយឩត្តមសេនីយ៍សន្តិបណ្ឌិតនេត សាវឿនអគ្គស្នងការនគរបាលជាតិថ្លែងកោតសរសើរដល់មន្ត្រីនគរបាលជាតិនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារថាភារកិច្ចធំៗចំនួន២ដែលមន្ត្រីនគរបាលជាតិនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារដែលបានបំពេញភារកិច្ចទទួលបាននៅភាពជោគជ័យក្នុងរយះពេលប៉ុន្មានឆ្នាំចុងក្រោយនេះវាជាមោទន:ភាពដ៏ឩត្តុង្គឩត្តមណាស់។

    ប្រសាសន៏លើកឡើងរបស់នាយឩត្តមសេនីយ៏អគ្គស្នងការរងបែបនេះនៅក្នុងខណះដែលនាយឩត្តមសេនីយ៏អញ្ជើញជាអធិបតីភាពពិធីប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងនឹងបំពាក់ឋានន្តរសក្ត័ជូនដល់មន្ត្រីនគរបាលជាតិនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារនារសៀលថ្ងៃទី២៣ខែសីហាឆ្នាំ២០២២នេះ
    ដែលពិធីនេះក៏មានវត្តមាននៃការអញ្ជើញ
    ចូលរួមពីសំណាក់ឯកឩត្តមវ៉ាត់ ប៉ារ៉ានីនអភិបាលរងនៃគណអភិបាលខេត្តព្រះវិហារតំណាងឯកឩត្តមគីម រិទ្ធីអភិបាលនៃគណអភិបាលខេត្តព្រះវិហារ
    ឯកឩត្តមប្រធានសាលាដំបូងខេត្ត
    ឯកឩត្តមព្រះរាជអាជ្ញាអយ្យកាសាលាដំបូងខេត្តព្រះវិហារ
    នឹងឯកឩត្តម ឩត្តមសេនីឯកគណប្រតិភូអមដំនើរព្រមទាំងមន្ត្រីនគរបាលជាតិនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារប្រមាណជាង២០០នាក់ផងដែរ។

    លោកឩត្តមសេនីយ៏ទោ សួស សុខដារ៉ាស្នងការនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារបានអញ្ជើញឡើងរាយការជូនដល់គណអធិបតីក៏ជាអង្គពិធីទាំងមូលអំពីសន្តិសុខសណ្តាប់ធ្នាប់ជាទូទៅដែលបានកើតមានឡើងនៅក្នុងភូមិសាស្ត្រនៃខេត្តព្រះវិហារកន្លងមក ខេត្តព្រះវិហារមានរចនាសម្ព័នរដ្ឋបាលសរុបចំនួន៨ក្រុងស្រុកមានឃុំចំនួន៤៩សង្កាត់ក្នុងនោះភូមិមានចំនួន២៣២ភូមិប្រជាពលរដ្ឋ៦២០៨១គ្រួសារប្រជាពលរដ្ឋសរុប២៥០.១០៦នាក់ប្រុស១២២.៧៧៧នាក់ក្នុងនោះមាន៦ជនជាតិ(ខ្មែរ.គួយ.ឡាវ.ចាម.វៀតណាមនឹងថៃ)។

    សភាពការណ៏បទល្មើសព្រហ្មទណ្ឌនឹងលទ្ធផលបង្ក្រាប បានចំនួន៤៤លើកឃាត់ខ្លួនមុខសញ្ញាបានចំនួន៩៦នាក់ស្រី៧នាក់ក្នុងនោះជនជាតិឡាវចំនួន២នាក់នឹងដកហូតវត្ថុតាងរួមមានម្សៅសជាសារធាតុប្រភេទហេរ៉ូអុីនទំងន់៧០១៨,៦ក្រាមសារធាតុញៀនក្រាមសថ្លាប្រភេទមេតំហ្វេតាមីន(lCE)1095,62ក្រាមមេតំហ្វេតាមីនគ្រាប់(WY)ចំនួន៨៦៨គ្រាប់ទំងន់៨៨,៧២ក្រាមជញ្ជីងថ្លឹងថ្នាំញៀនចំនួន៤គ្រឿងទូរសព្វ័ដៃ៨៣គ្រឿងម៉ូតូ១២គ្រឿងរថយន្ត១គ្រឿងបារីអេឡិចត្រិច១ដើមនឹងសម្ភារះសម្រាបប្រើប្រាសគ្រឿងញៀនមួយចំនួនទៀត។
    ឆ្លៀតក្នុងឱកាសនោះដែរនាយឧត្តមសេនីយ៏ប៉ែន វិបុលអគ្គស្នងការរងនឹងជាប្រធាននាយកដ្ឋានបុគ្គលិកតំណាងដ៏ខ្ពង់ខ្ពស់នាយឩត្តមសេនីយ៏សន្តិបណ្ឌិតនេត សាវឿនអគ្គស្នងការនគរបាលជាតិក៏បានអញ្ជើញមានប្រសាសន៏លើកឡើងថ្លែងកោតសរសើរក៏ដូចជាអរគុណដល់កម្លាំងមន្ត្រីនគរបាលជាតិនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារថាភារកិច្ចដែលកម្លាំងមន្ត្រីនគរបាលជាតិនៃស្នងការដ្ឋនគរបាលខេត្តព្រះវិហារសម្រេចបានធំៗក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះគឺជាមោទនភាពដ៏ឩត្តុង្គឩត្តមណាស់ក្នុងនោះរួមមានទី១គឺកម្លាំមន្ត្រីនគរបាលបានចូលរួមបង្ក្រានឹងទប់ស្កាត់នូវការីករាលដាល់នៃជំងឺកូវីដ១៩ដែលចំនុច១នេះនាយឩត្តមថាបើទោះបីគេហាមប្រាមប្រជាពលរដ្ឋមិនឲ្យបំឡះទីទៅណាមកណាគឺនាក់ណានៅកន្លែងណាគឺនៅកន្លែងហ្នឹងដោយឡែកមន្ត្រីនគរបាលជាតិរបស់យើងដើរចល័តគ្រប់គោលដៅដើម្បីណែនាំនឹងការពារប្រជាពលរដ្ឋឲ្យតែប្រជាពលរដ្ឋបានសុខ។

    ទី២ចូលរួមការពារសណ្តាប់ធ្លាប់នៅពេលឃោសនារកសំលេងឆ្នោតនឹងពេលបោះឆ្នោតរក្សាបានសន្តិសុខសណ្តាប់ធ្នាប់សាធារណបានល្អដែលចំនុចទាំង២លើនេះជាសក្ខីភាពដ៏ត្រចះត្រចង់ដែលកើតមានឡើងដោយសារកាខិតខំប្រឹងប្រែងរបស់មន្ត្រីនគរបាលជាតិរបស់យើង។

    ទទ្ទឹមនោះនាយឩត្តមអគ្គស្នងការរងក៏បានបានធ្វើកាផ្តាំផ្ញើរទៅដល់មន្ត្រីនគរបាលទាំងអស់ថាក្រោយពីទទួលបានមុខតំណែងនឹងបំពាក់ឋានន្តរសក្ត័ហើយនោះសូមមេត្តាកុំពាក់សក្ត័ហើយថតបង្ហោះទៅតាមសង្គមហ្វេសប៊ុកពីព្រោះសម័យបច្ចេកវិទ្យាទំនើបនេះហ្វេសប៊ុកប្រៀបបានទៅនឹងអាវុធមុខពីរហើយបើសិនជាយើងបានផុសហើយសូមឲ្យសាមីខ្លួនតាមដាននូវពាក្យខម្មិនឬហៅសាមញ្ញថាជាពាក្យរិះគន់នោះផងតើគេនិយាយល្អពីយើងឬក៏គេនិយាយអាក្រក់ពីយើងក្នុងន័យនាយឩត្តមសេនីយ៏អគ្គស្នងការងថាខ្លួននាយឩត្តមសេនីយ៏មិនមានសិទ្ធិឯណាមួយទៅហាមឃាត់មិនហើយមន្ត្រីនគរបាលរបស់យើងថតរូបបង្ហោះនោះទេតែមុននឹងថតបង្ហោះនាយឩត្តមសេនីយ៏សុំឲ្យមន្ត្រីនគរបាលមេត្តាត្រូវគិតឲ្យបានល្អិតល្អន់ផង។ ដោយ សួនក្រែង

    spot_img

    អត្ថបទទាក់ទង

    spot_img