More

    ប្រទះឃើញគ្រាប់មួយចំនួន និងកាំភ្លើងវែងជាច្រើនដើម

    spot_img

    បាត់ដំបង៖ កាំភ្លើងធុនវែងពីរប្រភេទ សរុបចំនួន០៧ដើម ត្រូវបានពលរដ្ឋប្រទះឃើញ នៅពេលភ្ជួរដីចំការនៅក្នុងភូមិសាស្ត្រស្រុករុក្ខគីរី។

    លោកវរសេនីយ៍ទោ ឆាយ ម៉ាប់ អធិការនគរបាលស្រុករុក្ខគីរី បានអោយដឹងថា កាលពីវេលាម៉ោង ០៩និង០០នាទីព្រឹកថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០២០ មានប្រជាពលរដ្ឋឈ្មោះ ហ៊ុន ចាន់ ភេទប្រុស អាយុ៦០ឆ្នាំ រស់នៅចំនុចដាពង្រ ស្ថិតក្នុងក្រុមទី១០ ភូមិបាសាក់ ឃុំបាសាក់ ស្រុករុក្ខគិរី បានរាយការណ៍មកថា រូបគាត់បានភ្ជួរដីចំការ និងបានប្រទះឃើញកាំភ្លើងជាច្រើនដើម ដែលកប់នៅក្នុងដី។

    ក្រោយទទួលបានសេចក្តីរាយការណ៍ភ្លាម លោកបានដឹកនាំកម្លាំងចុះទៅចំណុចខាងលើ និងប្រមូលយកបានកាំភ្លើង សរុបចំនួន០៧ដើម ដែលក្នុងនោះមានប្រភេទ CKC ចំនួន០៦ដើម – M16 ចំនួន០១ដើម -គ្រាប់ចំនួន១៥០គ្រាប់និង បង់ចំនួន២២បង់។

    លោកអធិការបន្តថា ក្រោយពីប្រមូលបាន មន្ត្រីជំនាញពិនិត្យឃើញថាកាំភ្លើង និង គ្រាប់ទាំងនេះវាបានខូចគុណភាព និងប្រើប្រាស់លែងកើតទៅហើយ។ ភ្លាមនោះក៏បានប្រមូលយកមករក្សាទុក នៅប៉ុស្តិ៍នគរបាលរដ្ឋបាលបាសាក់ ដើម្បីប្រគល់ជូនមន្ត្រីអង្គភាពស៊ីម៉ាក់ យកទៅធ្វើការដុតបំផ្លាញចោលនៅពេលក្រោយ៕ រូបភាព និងអត្ថបទ៖ ភ្នំខៀវ

     

    spot_img

    អត្ថបទទាក់ទង

    spot_img