More

    រថយន្តដឹកទំនិញធុនធំ បើកគៀរម៉ូតូ​ ហើយកិនបុរសម្នាក់បែកខ្ទេច ពាក់កណ្តាលខ្លួន ស្លា ប់ នៅក្នុងថ្លុកឈាម

    spot_img

     

    ភ្នំពេញ: បុរសម្នាក់ស្លាប់បែកសាកសពខ្ទេចខ្ទីពាក់កណ្ដាលខ្លួនមើលលេងយល់ ខណៈជិះម៉ូតូមួយគ្រឿងចុះពីលើស្ពានក្បាលថ្នល់ ត្រូវរថយន្តដឹកទំនិញធុនធំបើកគៀរហើយដួល ខ្ទាតចូលក្រោមកង់រថយន្តកិនពីលើពេញទំហឹង កាលពីវេលាម៉ោង ១០និង ២០នាទីយប់ថ្ងៃទី ២២ ខែសីហាឆ្នាំ ២០២២ នៅចំណុចគល់ស្ពានអាកាសក្បាលថ្នល់ខាងត្បូង នៅតាមបណ្តោយផ្លូវជាតិលេខ២ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើខណ្ឌមានជ័យ រាជធានីភ្នំពេញ។

    សពជនរងគ្រោះមានឈ្មោះ អុឹម សុឆៃ ភេទប្រុស អាយុ ២៧ ឆ្នាំ មានស្រុកកំណើត ភូមិកងនាង ឃុំព្រះស្ដេច ស្រុកព្រះស្ដេចខេត្តព្រៃវែង។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅពាក់ស្លាកលេខព្រៃវែង1O-1066ធ្វើដំណើរទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើ ក៍មានរថយន្តដឹកទំនិញធុនធំមួយគ្រឿងមិនចាំផ្លាកលេខ ធ្វើដំណើរមកពីក្រោយស្របគ្នាបណ្ដាលគៀរម៉ូតូដួលហើយជនរងគ្រោះខ្ទាតចូលក្រោមកង់រថយន្តកិនខ្ទេចកណ្តាលខ្លួនមើលលេងយល់ ស្លាប់យ៉ាងអាណោចអាធ័ម ចំណែករថយន្តបានបន្តដំណើរទៅមុខទៀតបាត់ស្រមោល។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែង យកម៉ូតូទៅរក្សាទុក្ខបណ្តោះអាសន្នរងចាំធ្វើការស្រាវជ្រាវរករថយន្តដើម្បីយកមកធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់។ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុ រួចទំនាក់ទំនងរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។ដោយ កុសល់

    spot_img

    អត្ថបទទាក់ទង

    spot_img