More

    បើករថយន្តសុខៗស្រាប់តែគាំំងចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់មួយកង់ នៅមុខផ្សារហេងលី

    spot_img

     

    ភ្នំពេញ: បុរសម្នាក់បើករថយន្តឡង់គ្រីស័រស៊េរីចាស់មួយគ្រឿងស្រាប់តែគាំងដៃចង្កូតក៍ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យបាក់អស់មួយកង់ ឯរថយន្តបង្ករងការខូចខាតទៅមុខលែងរួច។
    ហេតុកានេះកើតឡើងកាលពីវេលាម៉ោង៩យប់ថ្ងៃទី ២១ ខែសីហា ឆ្នាំ២០២២ នៅត្រង់ចំណុចមុខផ្សាហេងលី តាមបណ្តោយផ្លូវ២៧១ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខរាជធានីភ្នំពេញ។

    បើតាមសម្តីពីអ្នកបើកបររថយន្តបានប្រាប់ឲ្យដឹងថា មុនកើតហេតុ រូបគាត់បើករថយន្តម៉ាកឡង់គ្រីស័រមួយគ្រឿងស៊េរីចាស់ ពណ៌សពាក់ស្លាកលេខ ឃ2218-ភព2 ធ្វើដំណើរតាមបណ្ដោយផ្លូវ២៧១ ទិសដៅពីជើងទៅត្បូង ខណៈកំពុងបើកបរសុខៗស្រាប់តែមកដល់កន្លែងកើតហេតុ ក៏គាំងដៃចង្កូតបណ្ដាលឲ្យជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្តាលឲ្យបាក់អស់មួយកង់ ចំណែករថយន្តបង្ករងការខូចខាតផ្នែកខាងមុខខាងឆ្វេងទៅមុខលែងរួច ភ្លាមនោះបងប្អូនប្រជាពលរដ្ឋនៅកន្លែងកើតហេតុបាននាំគ្នាជួយរុញរថយន្តថយក្រោយវិញប្រមាណជាង៣០ ម៉ែត្រមកអែបទុកនៅចិញ្ចើមផ្លូវ។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្គោលទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕ដោយ កុសល់

    spot_img

    អត្ថបទទាក់ទង

    spot_img