More

    ដុតសំរាមមិនប្រយ័ត្ន រាលដាលឆេះផ្ទះ១ខ្នងនៅស្រុកសង្កែ

    spot_img

    បាត់ដំបង៖ ផ្ទះឈើ០១ខ្នងត្រូវបានអគ្គិភ័យឆាបឆេះ អស់ទាំងស្រុងកាលពីវេលាម៉ោង ១៣និង៤០នាទី ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ ស្ថិតនៅចំនុចក្រុមទី២៦ ភូមិស្វាយស ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង។

    ផ្ទះ០១ខ្នងដែលត្រូវអគ្គិភ័យឆាបឆេះខាងលើ មានទំហំ ៥ម៉ែត្រx៦ម៉ែត្រ សង់អំពីឈើ ដំបូលប្រក់ស័ង្កសី និងជញ្ជាំងស័ង្កសី ដែលមានម្ចាស់ឈ្មោះ ហឿន រិន ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។

    បើតាមការបញ្ជាក់ពីខាងម្ចាស់ផ្ទះខាងលើបានអោយដឹងថា នៅមុនពេលកើតហេតុក្មួយបង្កើតឈ្មោះ រ័ត្ន វុទ្ធី ភេទប្រុសអាយុ១៥ឆ្នាំ បានដុតសម្រាមចោលចម្ងាយ ពីផ្ទះប្រហែល០៧ម៉ែត្រ លុះក្រោយមកភ្លេចខ្លួនមិនបានមើលភ្លើង ក៏បានឆេះរាលដាលរហូតឆេះដល់ផ្ទះអស់តែម្តង។

    សមត្ថកិច្ចបានបញ្ជាក់បន្ថែមថា ជុំវិញគ្រោះអគ្គិភ័យខាងលើនេះដែរ សមត្ថកិច្ចមិនបានចេញ រថយន្តពន្លត់អគ្គីភ័យ ចុះជួយអន្តរាគមន៍ពន្លត់នោះទេ ដោយសារផ្លូវច្រកចូលផ្ទះតូចចង្អៀតពេក រថយន្ដអគ្គិភ័យចូលពុំកើត តែទោះបីយ៉ាងណា គឺមិនបណ្តាលអោយមានគ្រោះថ្នាក់ដល់មនុស្សឡើយ៕ រូបភាព និងអត្ថបទ៖ ភ្នំខៀវ

    spot_img
    spot_img

    អត្ថបទទាក់ទង

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    spot_img