ទំព័រដើម ទំព័រដើម សមត្ថកិច្ចឃាត់ខ្លួន មុខសញ្ញាឆក់ទូរស័ព្ទដៃតាមទី សាធារណៈចំនួន០២នាក់

សមត្ថកិច្ចឃាត់ខ្លួន មុខសញ្ញាឆក់ទូរស័ព្ទដៃតាមទី សាធារណៈចំនួន០២នាក់

- ពាណិជ្ជកម្ម -

 

(បាត់ដំបង) កម្លាំងផ្នែកនគរបាលយុត្តិធម៌នៃអធិការដ្ឋាននគរស្រុកថ្មគោល សហការជាមួយកម្លាំងនគរបាលស្រុកបវេល បានចុះធ្វើការស្រាវជ្រាវនិងឃាត់ខ្លួនបានជនសង្ស័យចំនួន០២នាក់ក្រោយធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃបានសម្រេច។

សមត្ថកិច្ចបានអោយដឹងថា កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងនៅវេលាម៉ោង១៤និង៣០នាទី ថ្ងៃទី ១៩ ខែ សីហា ឆ្នាំ២០២២ នៅចំណុចក្រុមទី០៦ ភូមិវាលទ្រា ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង និងបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់រួមមាន!
០១.ឈ្មោះ ហ៊ុន សេង ភេទប្រុសអាយុ៣៥ឆ្នាំ រស់នៅភូមិតាប៉ុន ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង(ជនដៃដល់)
០២.ឈ្មោះ រី វ័ន្ត ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិហៃសាន ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង(អ្នកបើកម៉ូតូ) និងដកហូតវត្ថុតាងរួមមាន
-ម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥ស៊េរី២០២០ ពណ៌ក្រហម ពាក់ស្លាកលេខបាត់ដំបង1AL. 6046
-ទូរស័ព្ទដៃចំនួន០២គ្រឿងម៉ាកVIVO។

សមត្ថកិច្ចបានបញ្ជាក់ថា ក្រោយពីនាំខ្លួនយកមកសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃរបស់ជនរងគ្រោះជាស្ត្រី០២នាក់ពិតប្រាកដមែន បច្ចុប្បន្នជនសង្ស័យត្រូវបាននគរបាលជំនាញស្រុកកំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្តដើម្បីចាត់ការតាមនីតិវិធី ដោយឡែកវត្ថុតាងទូរស័ព្ទដៃត្រូវបានប្រគល់ជូនជនរងគ្រោះវិញផងដែរ៕ដោយ ភ្នំខៀវ

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម