ទំព័រដើម ទំព័រដើម ឆក់ការបូបមិនបានសម្រេច ធ្លាក់ពីលើម៉ូតូ ប្រជាពលរដ្ឋ ក្របួចជាប់ម្នាក់ ប្រគល់ជូនសមត្ថកិច្ច

ឆក់ការបូបមិនបានសម្រេច ធ្លាក់ពីលើម៉ូតូ ប្រជាពលរដ្ឋ ក្របួចជាប់ម្នាក់ ប្រគល់ជូនសមត្ថកិច្ច

- ពាណិជ្ជកម្ម -

ភ្នំពេញ: ជនសង្ស័យចំនួន២ នាក់ជិះម៉ូតូមួយគ្រឿងបានធ្វើសកម្មភាពឆក់ការបូបស្ពានពីនារីម្នាក់កំពុងជិះម៉ូតូ មិនបានសម្រេចបណ្ដាលឲ្យជនរងគ្រោះដួលអូសជាច្រើនម៉ែត្រ រងរបួស រលត់ដៃជើងយ៉ាងដំណំ ឯជនសង្ស័យម្នាក់បានធ្លាក់ពីលើម៉ូតូ ត្រូវបានបងប្អូនប្រជាពលរដ្ឋប្របួចជាប់ ចំណែកបក្ខពួកម្នាក់ទៀតជិះម៉ូតូគេចខ្លួនបាត់។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១០ និង ៣០ នាទីយប់ថ្ងៃទី ១៩ ខែសីហាឆ្នាំ២០២២ នៅត្រង់ចំណុចមុខមន្ទីរពេទ្យ កុមារជាតិ តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនសង្ស័យមានឈ្មោះ ទាវ បញ្ញា ភេទប្រុស អាយុ ៣២ឆ្នាំ ស្នាក់នៅម្ដុំផ្លូវ៥៩៨ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខរាជធានីភ្នំពេញ មានស្រុកកំណើត នៅឯខេត្តត្បូងឃ្មុំ។ចំណែកបក្ខពួកម្នាក់ទៀតឈ្មោះឆៃ ជិះម៉ូតូគេចខ្លួនបាត់។ឯជនរងគ្រោះសុំមិនបញ្ចេញឈ្មោះ ភេទស្រី មុខរបរជាងអ៊ុតសក់ នៅម្ដុំគីរីរម្យ ស្នាក់នៅសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បើតាមការរៀបរាប់ពីជនរងគ្រោះបានប្រាប់ឲ្យដឹងថាមុនកើតហេតុរូបគាត់ជិះម៉ូតូម៉ាកហុងដាស្កុពីមួយគ្រឿងពណ៌ក្រហមលាយសពាក់ផ្លាកលេខភ្នំពេញ1FA-1125 បានស្ពាយកាបូបពណ៌ខ្មៅមួយ ពីចំហៀងខាងឆ្វេង ហើយពាក់អាវក្រោបពីលើ ដោយធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែលេចមុខជនសង្ស័យចំនួន២ នាក់ជិះម៉ូតូឌ្រីមសង់ មួយគ្រឿងមិនចាំស្លាកលេខ បានធ្វើដំណើរមកពីក្រោយ ហើយជនសង្ស័យម្នាក់ដែលអង្គុយនៅខាងក្រោយ បានធ្វើសកម្មភាពលូកដៃឆក់ទាញយក ការបូករបស់គាត់មិនបានសម្រេចដោយខ្សែការបូបរបស់គាត់ស្ខិតពេកមិនដាច់ បណ្តាលឲ្យដួលម៉ូតូអូសជាច្រើនម៉ែត្រ និងរូបគាត់រងរបួសរលាត់ដៃជើងយ៉ាងដំណំ ចំណែកជនសង្ស័យបានធ្លាក់ពីលើម៉ូតូ ភ្លាមនោះរូបគាត់បានស្រែកចោរៗ ផ្អើលបងប្អូនប្រជារដ្ឋ នៅកន្លែងកើតហេតុនាំគ្នាអន្តរាគមន៍ចាប់បានភ្លាមៗចំណែកបក្ខពួកម្នាក់ទៀតបានជិះម៉ូតូគេចខ្លួនបាត់ស្រមោល។

បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនខ្លួនមកប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី១ ដើម្បីធ្វើការសួរនាំនិងចាត់ការទៅតាមនីតិវិធីច្បាប់ច្បាប់។ចំណែកជនរងគ្រោះសមត្ថកិច្ច នាំមកដាក់ពាក្យបណ្ដឹង រួចប្រគល់សម្ភារៈជូនវិញ៕ដោយ​ កុសល់

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម