More

    សង្ស័យស្រវឹងស្រា បើករថយន្ត បុករះម៉ូតូ និងតូបលក់ដូរ បណ្ដាលឱ្យយុវជនម្នាក់រងរបួស

    spot_img

     

    ភ្នំពេញ: បុរសម្នាក់សង្ស័យស្រវឹងស្រាបើករថយន្តតាកូម៉ាមួយគ្រឿងក្នុងល្បឿនជួននឹងផ្លូវកោងបួងចង្កូតមិនទាន់ជ្រុលបុករះម៉ូតូមួយគ្រឿងនិងតូបលក់ដូរបណ្តាលយុវជនម្នាក់រងរបួសជើងម្ខាង។

    ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩យប់ថ្ងៃទី១៩ ខែសីហាឆ្នាំ ២០២២ នៅចំណុចមុខរោងចក្រទុកចោលមួយកន្លែង តាមបណ្តោយផ្លូវ ៥២៨ ស្ថិតក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុឃើញបុរសពីរនាក់អង្គុយនៅលើកៅអី នឹងយុវជនម្នាក់ទៀតអង្គុយលើម៉ូតូហុងដាស្គប់ពីមួយគ្រឿងពណ៌ក្រហមពាក់ស្លាកលេខភ្នំពេញ1AR-9820 ដោយកំពុងអង្គុយនិយាយគ្នាលេង លុះដល់ម៉ោងកើតហេតុខាងលើ ក៍មានបុរសម្នាក់បើករថយន្តតូយ៉ូតា តាកូម៉ា មួយគ្រឿងពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2BD-3785 ធ្វើដំណើរតាមបណ្ដោយផ្លូវ ៥២៨ ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿនជួននិងផ្លូវកោង បួងចង្កូតមិនទាន់រេមកខាងស្ដាំដៃជ្រុលបុករះម៉ូតូនិងតូបលក់ដូរបណ្ដាលឲ្យម៉ូតូនិងតូបលក់ដូររងការខូចខាត ចំណែកយុវជនដែរអង្គុយលើម៉ូតូម្នាក់រងរបួសជើងម្ខាងត្រូវបានបញ្ជូនតាមម៉ូតូទៅសង្គ្រោះនៅឯមន្ទីរពេទ្យ ចំណែកបុរសពីរនាក់ទៀតរត់ចេញទាន់មិនមានរងរបួស។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកដល់កន្លែងកើតហេតុបានឲ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នា ដោយភាគីទាំងពីរធ្វើការចរចាគ្នាមិនត្រូវឬើបសមត្ថកិច្ចជំនាញធ្វើការវាស់វែងយករថយន្តនឹងម៉ូតូទៅរក្សាទុកនៅអធិការដ្ថាននគរបាលខណ្ឌទួលគោករងចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕ដោយ កុសល់

    spot_img

    អត្ថបទទាក់ទង

    spot_img